ក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនប្រការ ដែលកើតឡើង ព្រោះការស្មឹងស្មាធិ៍ខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ច្រើនប្រការ ក៏ដល់នូវសេចក្តីចំរើន បរិបូណ៌ឡើង ព្រោះការស្មឹងស្មាធិ៍ត្រូវ ជាបច្ច័យ១។ បុគ្គលដែលមានកិរិយាដឹងត្រូវហើយ កិរិយាដឹងខុស ក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនប្រការ ដែលកើតឡើង ព្រោះកិរិយាដឹងខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើនប្រការ ក៏ដល់នូវការចំរើន បរិបូណ៌ឡើង ព្រោះកិរិយាដឹងត្រូវ ជាបច្ច័យ១។ បុគ្គលមានកិរិយារួចត្រឹមត្រូវហើយ កិរិយារួចខុស ក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនប្រការ ដែលកើតឡើង ព្រោះកិរិយារួចខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ច្រើនប្រការ ក៏ដល់នូវការចំរើន បរិបូណ៌ឡើង ព្រោះកិរិយារួចត្រូវ ជាបច្ច័យ១។ ធម៌ទាំង១០នេះ គួរដឹងច្បាស់។