[៣៤៦] ធម៌១០គួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ ធម៌ជារបស់អសេក្ខៈ១០យ៉ាង គឺ សម្មាទិដ្ឋិ ជារបស់អសេក្ខៈ១ សម្មាសង្កប្បៈ ជារបស់អសេក្ខៈ១ សម្មាវាចា ជារបស់អសេក្ខៈ១ សម្មាកម្មន្តៈ ជារបស់អសេក្ខៈ១ សម្មាអាជីវៈ ជារបស់អសេក្ខៈ១ សម្មាវាយាមៈ ជារបស់អសេក្ខៈ១ សម្មាសតិ ជារបស់អសេក្ខៈ១ សម្មាសមាធិ ជារបស់អសេក្ខៈ១ សម្មាញាណ ជារបស់អសេក្ខៈ១ សម្មាវិមុត្តិ ជារបស់អសេក្ខៈ១។ ធម៌ទាំង១០នេះ គួរធ្វើឲ្យជាក់ច្បាស់។ ធម៌ទាំង១០០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគតត្រាសដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ។ លុះព្រះសារីបុត្រមានអាយុ បានសំដែងសូត្រនេះចប់ហើយ។ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះសារីបុត្តដ៏មានអាយុ។
ចប់ ទសុត្តរសូត្រ ទី១១។
ចប់ បាដិកវគ្គ តែប៉ុណ្ណេះ។