គុយ្ហប្រទេស ដ៏កំបាំងនៅក្នុងស្រោម ដែលគេត្រូវបិទបាំង ដោយសម្ពត់។ បុគ្គលដែលមានលក្ខណៈបែបនោះ រមែងមានកូនច្រើន ឯកូនដែលកើតអំពីខ្លួន ជាច្រើនពាន់ (នោះ) សុទ្ធសឹងជាអ្នកក្លៀវក្លា អង់អាច អាចញាំញីនូវពួកសត្រូវបាន កាលបើព្រះតថាគត នៅជាគ្រហស្ថ ក៏គង់ញុំាងបីតិ ឲ្យកើតឡើងបាន ព្រោះតែពោលពាក្យគួរស្រឡាញ់។ កាលបើព្រះតថាគត ចេញទៅទ្រង់ព្រះផ្នួស ក៏មានកូនច្រើនជាងនោះទៅទៀត ឯកូនទាំងនោះ សុទ្ធតែជាអ្នកជឿស្តាប់ពាក្យ (របស់ព្រះតថាគត) ទោះព្រះតថាគត នៅជាគ្រហស្ថ ឬទៅជាបព្វជិត មានលក្ខណៈនោះ ជាគ្រឿងបំភ្លឺនូវសេចក្តីនោះ។
[២៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងភពមុន ជាអ្នក