ប្រើប្រាស់​ច្រើន​ ​មាន​មាសប្រាក់​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ដែល​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ច្រើន​ ​មាន​ធញ្ញា​ហារ​ជា​ទ្រព្យ​ធ្វើ​ ​មាន​ឃ្លាំង​ដ៏​ពេញ​ប្រៀប​ ​កាលបើ​ព្រះ​តថាគត​នៅ​សោយរាជ្យ​ ​នឹង​បាន​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្ន​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​គ្រឿង​ប្រើប្រាស់​ច្រើន​ ​ទ្រព្យរបស់​តថាគត​ទាំងនេះ​ ​គឺ​សទ្ធា​ធនំ​ ​(​ទ្រព្យ​ពោល​គឺ​ ​ការ​ជឿ​)​១​ ​សីល​ធនំ​ ​(​ទ្រព្យ​គឺ​ ​ការ​សង្រួមកាយ​វាចា​ឲ្យ​រៀបរយ​)​១​ ​ហិរិ​ធនំ​ ​(​ទ្រព្យ​គឺ​ ​សេចក្តី​ខ្មាសបាប​)​១​ ​ឱត្តប្ប​ធនំ​ ​(​ទ្រព្យ​គឺ​ ​សេចក្តី​ក្តៅក្រហាយ​នឹង​បាប​)​១​ ​សុត​ធនំ​ ​(​ទ្រព្យ​ ​គឺ​ការ​ស្តាប់​)​១​ ​ចាគ​ធនំ​ ​(​ទ្រព្យ​គឺ​ការ​លះ​)​១​ ​បញ្ញា​ធនំ​ ​(​ទ្រព្យ​គឺ​កិរិយា​ដឹងសព្វ​)​១​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​នូវ​របស់​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​សំដែង​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
​[​២៤​]​ ​ព្រះ​តថាគត​ ​បាន​លៃលក​ ​ពិចារណា​ ​គិត​ហើយ​ទើប​សំឡឹង​មើល​ ​នូវ​ការសង្គ្រោះ​មហាជន​ដោយ​ស្មោះស្មើ​ ​ជា​អ្នក​បាន​ធ្វើ​នូវ​គ្រឿង​សក្ការៈ​ ​តម្រូវ​តាម​គុណវិសេស​ ​របស់​បុ​រស​នោះ​ៗ​ ​ក្នុង​កាលមុន​ថា​ ​បុរស​នេះ​ ​គួរ​បាន​នូវ​ទាន​ ​និង​គ្រឿង​សក្ការៈ​នេះ​។​ ​ព្រះ​តថាគត​ ​ជា​បុគ្គល​មាន​កាយ​ស្មើ​ ​កាលបើ​ឈរ​ ​មិនបាច់​ឱន​ខ្លួន​ចុះ​
ថយ | ទំព័រទី ៣៨ | បន្ទាប់