មានចំណែកកន្លះកាយខាងលើ ស្រដៀងគ្នានឹងចំណែកកន្លះកាយ នៃរាជសីហ៍ មានទ្រង់ទ្រាយល្អ១ មានកមូលក្លំ១ មានខ្នងពេញស្មើ ឥតមានផតខូង ត្រង់កណ្តាល១ ព្រោះកម្មដែលតថាគតបានសន្សំ កសាងពីជាតិមុនមក ទើបមិនបានសាបសូន្យ បុព្វនិមិត្តរបស់ព្រះតថាគតនោះ មិនបានសាបសូន្យឡើយ។ បើព្រះតថាគតនៅជាគ្រហស្ថ តែងចំរើនដោយធញ្ញាហារ ទ្រព្យ កូន ប្រពន្ធ (សត្វជើង២) និងសត្វជើង៤ (បើ) ព្រះតថាគត ឥតមានកង្វល់ ចេញទៅបួស ក៏បានសម្រេចសម្ពោធិញ្ញាណ រកគុណជាតឯទៀត ឲ្យក្រៃលែងជាងគ្មាន ជាធម៌មិនបានសាបសូន្យ។
[២៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកមិនបៀតបៀនសត្វទាំងឡាយ ដោយដៃ ឬដុំដី ឬក៏ដម្បង គ្រឿងសស្ត្រាវុធឡើយ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំនូវកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ