មក​កើត​ក្នុង​មនុស្សលោក​នេះ​ ​បាន​ជា​អ្នកមាន​កែវភ្នែក​ស្រដៀងនឹង​កែវភ្នែក​កូនគោ១​ ​ជា​អ្នកមាន​ភ្នែក​ខៀវស្រស់​ ​គួរឲ្យ​រមិលមើល​ ​(​ដោយចិត្ត​រាប់អាន​)​១​។​ ​មនុស្ស​ទាំងឡាយ​ ​ជា​អ្នក​ប្រកប​ក្នុង​លក្ខណ​សាស្ត្រ​ ​មាន​ប្រាជ្ញា​ដ៏​ល្អិត​ ​ឈ្លាសវៃ​ ​ក្នុង​បទ​ ​និង​និមិត្ត​ដ៏​ច្រើន​ ​និង​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​ទាយ​នូវ​ភ្នែក​ដែល​ដូចជា​ភ្នែក​កូនគោ​ ​នាំគ្នា​ទាយ​ព្រះ​តថាគត​នោះ​ ​ថា​ ​ព្រះរាជ​កុមារ​នេះ​ ​គួរឲ្យ​ពិតពិល​រមិលមើល​ ​ដោយចិត្ត​ជាទីស្រឡាញ់​។​ ​បើ​ព្រះ​តថាគត​នៅជា​គ្រហស្ថ​ ​ជា​បុគ្គល​គួរឲ្យ​ពិតពិល​រមិលមើល​ ​ដោយចិត្ត​ជាទីស្រឡាញ់​ ​ជាទី​រាប់អាន​របស់​ជន​ជាច្រើន​ ​នេះ​បើ​នៅជា​គ្រហស្ថ​ ​បើ​ទៅជា​សមណៈ​វិញ​ ​ក៏​គង់​ជាទីស្រឡាញ់​ ​និង​ជា​អ្នកធ្វើ​សេចក្តី​សោក​របស់​ជន​ច្រើន​ឲ្យ​វិនាស​បាន​។​

 [​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលពីមុន​
ថយ | ទំព័រទី ៤៧ | បន្ទាប់