ជាចម្បង​របស់​ជន​ច្រើន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ជា​ប្រធាន​របស់​ជន​ច្រើន​ ​ក្នុង​កាយសុចរិត​ ​វចីសុចរិត​ ​មនោសុចរិត​ ​ការ​បរិច្ចាគទាន​ ​សមាទានសីល​ ​កិរិយា​រក្សា​ឧបោសថ​ ​វត្ត​ដែល​ត្រូវ​ធ្វើ​ចំពោះ​មាតា​ ​វត្ត​ដែល​ត្រូវ​ធ្វើ​ចំពោះ​បិតា​ ​វត្ត​ដែល​ត្រូវ​ធ្វើ​ចំពោះ​សមណៈ​ ​វត្ត​ដែល​ត្រូវ​ធ្វើ​ចំពោះ​ព្រាហ្មណ៍​ ​វត្ត​ដែល​ត្រូវ​ធ្វើ​ចំពោះ​ជន​ ​ដែល​ជា​ច្បង​ក្នុង​ត្រកូល​ ​និង​ក្នុង​ពួក​កុសលធម៌​ដ៏​ក្រៃលែង​ឯ​ទៀ​តៗ​។​ ​ព្រះ​តថាគត​នោះ​ ​ព្រោះ​បាន​ធ្វើកុសល​កម្ម​នោះ​។​បេ​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​មហាបុរិសលក្ខណៈ​នេះ​ ​គឺជា​អ្នកមាន​សីសៈ​ ​ដូចជា​ប្រដាប់ដោយ​ក្បាំង​ស្រេចស្រាប់​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​បេ​។​ ​កាលបើ​បាន​ជា​ស្តេច​ហើយ​ ​តើ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​មាន​ជន​ច្រើន​នាក់​ជា​បរិពារ​ ​គឺ​ពួក​ព្រាហ្មណ៍​ ​គហបតី​ ​អ្នក​និគម​ ​អ្នកជនបទ​ ​ពួក​ស្មៀន​ ​ពួក​មហាមាត្រ​ ​សេនា​ប្រកបដោយ​អង្គ៤​ ​អ្នករក្សា​ទ្វារ​
ថយ | ទំព័រទី ៤៨ | បន្ទាប់