អាមាត្យ​ ​បរិស័ទ​ ​ស្តេច​ចំណុះ​ ​អ្នកមាន​ភោគ​សម្បត្តិ​ ​ព្រះរាជ​កុមារ​ ​កាលបើ​នៅជា​ស្តេច​ ​នឹង​បាន​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​មាន​ជន​ច្រើន​នាក់​ជា​បរិពារ​ ​គឺ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ទេវតា​ ​មនុស្ស​ ​អសុរ​ ​នាគ​ ​គន្ធព្វ​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
​[​៣២​]​ ​ព្រះ​តថាគត​ ​ជាចម្បង​ ​(​របស់​ជន​ច្រើន​)​ ​ក្នុង​សុចរិតធម៌​ទាំងឡាយ​ ​ជា​អ្នក​ត្រេកអរ​ក្នុង​ការប្រព្រឹត្ត​ធម៌​ ​មាន​ជន​ច្រើន​នាក់​ជា​បរិពារ​ ​លុះ​ព្រះ​តថាគត​លះលោក​នេះ​ ​ក៏បាន​ទៅ​សោយ​ផល​នៃ​បុណ្យ​ក្នុង​ឋានសួគ៌​។​ ​លុះ​ព្រះ​តថាគត​ ​សោយ​ផល​សុចរិត​នោះ​ហើយ​ ​ច្យុត​មក​កើត​ក្នុង​មនុស្សលោក​នេះ​ ​ក៏បាន​ជា​អ្នកមាន​សីសៈ​ ​ហាក់ដូចជា​ប្រដាប់ដោយ​ក្បាំង​ស្រេចស្រាប់​ ​ឯ​ពួក​មនុស្ស​ ​ជា​អ្នកចេះ​ចាំ​នូវ​ព្យញ្ជនៈ​ ​និង​និមិត្ត​ ​នាំគ្នា​ទាយ​ថា​ ​ព្រះ​តថាគត​នេះ​ ​នឹង​បាន​ជាចម្បង​របស់​ជន​ច្រើន​។
ថយ | ទំព័រទី ៤៩ | បន្ទាប់