បណ្តា​ពួក​មនុស្ស​ក្នុង​លោក​នេះ​ ​នឹង​មាន​មនុស្ស​ ​ជា​អ្នក​ខ្វល់ខ្វាយ​បម្រើ​ ​(​ព្រះ​តថាគត​នេះ​ជាច្រើន​)​ ​សូម្បី​កាល​ព្រះ​តថាគត​នៅ​ពីក្មេង​ ​ក្នុង​កាលនោះ​ឯង​ ​ក៏​មាន​ពួក​មនុស្ស​ ​ទាយ​ព្រះ​តថាគត​នោះ​ថា​ ​បើ​ព្រះ​តថាគត​ ​ជា​ក្សត្រិយ៍​ ​នៅ​គ្រប់គ្រង​ផែនដី​ ​នឹង​បាន​ពួក​ជន​ច្រើន​នាក់​ ​ធ្វើការ​ខ្វល់ខ្វាយ​បម្រើ​។​ ​បើ​មនុស្ស​នោះ​ ​ចេញទៅ​បួស​ ​នឹង​បាន​ជា​អ្នកស្ទាត់ជំនាញ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជន​ជាច្រើន​ ​តែង​ត្រេកអរ​ ​ក្នុង​គុណ​ ​គឺ​ការប្រៀនប្រដៅ​ ​របស់​មនុស្ស​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​តាម​ ​(​ព្រះ​តថាគត​)​។​

 [​៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលពីមុន​ ​ជា​អ្នក​លះបង់​នូវ​មុសាវាទ​ ​វៀរ​ស្រឡះ​ហើយ​ ​ចាក​មុសាវាទ​ ​ជា​អ្នក​និយាយ​តែ​ពាក្យពិត​ ​បញ្ចេញ​តែ​ពាក្យពិត​ ​ជា​អ្នក​ទៀងត្រង់​ ​និយាយ​ពាក្យ​គួរឲ្យ​គេ​ជឿ​ ​ជា​អ្នក​មិន​ពោល​បំភ្លាត់​សត្វលោក​ឡើយ​។​ ​ព្រះ​តថាគត​នោះ​ ​ព្រោះ​បាន​ធ្វើកុសល​កម្ម​នោះ​។​បេ​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក
ថយ | ទំព័រទី ៥០ | បន្ទាប់