ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​មហាបុរិសលក្ខណៈ​ទាំងពីរ​នេះ​ ​គឺជា​អ្នកមាន​រោម​ ​ក្នុង​រណ្តៅ​មួយ​ៗ​តែមួយ​សរ​សៃៗ​ ​(​រាល់​រណ្តៅ​ទាំងអស់​)​១​ ​មាន​រោម​ប្រជុំ​ចិញ្ចើម​ ​ដុះ​ត្រង់​ចន្លោះ​ចិញ្ចើម​ ​មាន​ពណ៌ស​ក្បុស​ ​ទន់ល្វន់​ ​ដូចជា​សំឡី១​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​បេ​។​ ​កាលបើ​បាន​ជា​ស្តេច​ហើយ​ ​តើ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជន​ច្រើន​នាក់​ ​គឺ​ពួក​ព្រាហ្មណ៍​ ​គហបតី​ ​អ្នក​និគម​ ​អ្នកជនបទ​ ​ពួក​ស្មៀន​ ​ពួក​មហាមាត្រ​ ​សេនា​ ​ប្រកបដោយ​អង្គ៤​ ​អ្នករក្សា​ទ្វារ​ ​អាមាត្យ​ ​បរិស័ទ​ ​ស្តេច​ចំណុះ​ ​អ្នកមាន​ភោគ​សម្បត្តិ​ ​និង​ព្រះរាជ​កុមារ​ ​តែង​ប្រព្រឹត្ត​តាម​អធ្យាស្រ័យ​ ​របស់​តថាគត​នោះ​ ​កាលបើ​នៅជា​ស្តេច​ ​នឹង​បាន​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជន​ច្រើន​នាក់​ ​គឺ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ទេវតា​ ​មនុស្ស​ ​អសុរ​ ​នាគ​ ​គន្ធព្វ​ ​តែង​ប្រព្រឹត្ត​តាម​អធ្យាស្រ័យ​ ​របស់​ព្រះ​តថាគត​នោះ​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​សំដែង​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
ថយ | ទំព័រទី ៥១ | បន្ទាប់