[​៣៤​]​ ​ក្នុង​ជាតិ​ពី​មុន​ៗ​ ​ព្រះ​តថាគត​អ្នក​កាន់ពាក្យ​សត្យ​ ​មាន​វាចា​គួរ​ជឿ​ ​វៀរចាក​ពាក្យ​មិន​ពិត​ ​ព្រះ​តថាគត​នោះ​ ​ជា​អ្នក​មិន​ក្លែង​ពោល​ពាក្យ​មិន​ពិត​ ​ចំពោះ​ជន​ណាមួយ​ឡើយ​ ​និយាយ​តែ​ពាក្យពិត​ ​ទៀងទាត់​ ​ត្រឹមត្រូវ​។​ ​ព្រះ​តថាគត​ ​មាន​រោម​ប្រជុំ​ចិញ្ចើម​ ​សម្បុរសក្បុស​ ​ទន់ល្វន់​ ​ដូចជា​សំឡី​ ​ដុះ​ត្រង់​ចន្លោះ​ចិញ្ចើម​ ​ក្នុង​រណ្តៅ​រោម​មួយ​ៗ​ ​មិន​ដុះ​រោម​ពីរ​សរសៃ​ឡើយ​ ​គឺ​ព្រះ​តថាគត​ ​មាន​សរីរៈ​ដុះ​រោម​តែមួយ​សរ​សៃៗ​។​ ​ពួក​ជន​ជាច្រើន​ ​ដែល​ជា​អ្នកដឹង​នូវ​លក្ខណៈ​ ​ឈ្លាស​ក្នុង​ការ​ទាយ​នូវ​ឧប្បាដ​ ​និង​និមិត្ត​ ​មក​ប្រជុំ​គ្នា​ ​ហើយ​ទាយ​ព្រះ​តថាគត​នោះ​ថា​ ​នឹង​មាន​ជន​ជាច្រើន​ ​ប្រព្រឹត្តទៅ​តាម​អធ្យាស្រ័យ​ ​របស់​តថាគត​ ​ដែល​ជា​អ្នកមាន​រោម​ប្រជុំ​ចិញ្ចើម​ប្រតិស្ឋាន​ល្អ​ហើយ​បែបនេះ​។​ ​បើ​ព្រះ​តថាគត​នៅជា​គ្រហស្ថ​ ​នឹង​មាន​ជន​ជាច្រើន​ ​ប្រព្រឹត្ត​តាម​អធ្យាស្រ័យ​ ​ព្រោះ​កុសលកម្ម​ ​ដែល​តថាគត​ ​បាន​ធ្វើ​ទុក​មក​ពីកាលមុន​ ​ទោះបី​ព្រះ​តថាគត​ចេញទៅ​ធ្វើជា​បព្វជិត​ ​ឥតមាន​កង្វល់​ ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ដ៏​ប្រសើរ​ ​នឹង​មាន​ជន​ប្រព្រឹត្ត​តាម​អធ្យាស្រ័យ​ដូចគ្នា​។​
ថយ | ទំព័រទី ៥២ | បន្ទាប់