[​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលពីមុន​ ​ជា​អ្នក​លះបង់​នូវ​វាចា​ស៊កសៀត​ ​វៀរ​ស្រឡះ​ហើយ​ចាក​វាចា​ស៊កសៀត​ ​ជា​អ្នក​ឮ​ពាក្យ​អំពី​ជន​ឯនេះ​ ​មិន​នាំទៅ​ប្រាប់​ជន​ឯនោះ​ ​ដើម្បី​បំបែក​ជន​ទាំងពីរ​ចំណែក​នេះ​ឡើយ​ ​ឬ​បានឮ​ពាក្យ​អំពី​ជន​ឯនោះ​ ​មិន​នាំមក​ប្រាប់​ជន​ឯនេះ​ ​ដើម្បី​បំបែក​ជន​ឯនោះ​ឡើយ​ ​ជា​អ្នកផ្សះផ្សា​នូវ​ជន​ ​ដែល​បាក់បែក​គ្នា​ហើយ​ ​ជា​អ្នក​ទំនុកបម្រុង​នូវ​ពួក​ជន​ ​ដែល​ព្រមព្រៀង​គ្នា​ ​ជា​អ្នក​រីករាយ​នឹង​ការព្រមព្រៀង​ ​ត្រេកអរ​នឹង​ការព្រមព្រៀង​គ្នា​ ​ពេញចិត្ត​នឹង​ការព្រមព្រៀង​គ្នា​ ​និង​ពោល​តែ​វាចា​ ​ដែល​ធ្វើឲ្យ​កើត​សេចក្តី​ព្រមព្រៀង​គ្នា​។​ ​ព្រះ​តថាគត​នោះ​ ​ព្រោះ​បាន​ធ្វើកុសល​កម្ម​នោះ​។​បេ​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​ ​មហាបុរិសលក្ខណៈ​ ​ទាំងពីរ​នេះ​ ​គឺជា​អ្នកមាន​ធ្មេញ៤០គត់១​ ​មាន​ធ្មេញ​ជិតស្និទ្ធ​ល្អ១​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​ទាំងពីរ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​បេ​។​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់