បើ​អ្នកណា​មាន​លក្ខណៈ​ ​ដូចជា​ព្រះ​តថាគត​នោះ​ ​ក្នុង​លោក​នេះ​ ​នឹង​បាន​ជាធំ​ក្នុង​ទិស​ ​គឺ​ទិសតូច​ ​និង​ទិសធំ​។​

 [​៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលពីមុន​ ​បាន​លះបង់​នូវ​មិច្ឆាជីវៈ​ ​(​ការ​ចិញ្ចឹមជីវិត​ខុស​)​ ​ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវៈ​ ​(​ការ​ចិញ្ចឹមជីវិត​ត្រូវ​)​ ​ជា​អ្នក​វៀរចាក​ការ​បញ្ឆោត​ ​ឬ​បន្លំ​ ​ដោយ​ជញ្ជីង​ ​បញ្ឆោត​ ​ដោយ​មាស​ ​បញ្ឆោត​ដោយ​រង្វាល់​រង្វាស់​ ​បង្ខុស​បំភាន់​ ​បញ្ឆោត​បោក​ប្រាស​ ​និង​បន្លំ​ ​ដោយ​របស់​ប្លម​ ​វៀរចាក​កិរិយា​កាត់​នូវ​អវយវៈ​ ​មានដៃ​ជាដើម​ ​សម្លាប់​ ​ចង​ ​ធ្វើ​មនុស្ស​ឲ្យ​វង្វេងផ្លូវ​ ​ប្លន់​ ​កំហែង​យក​ទ្រព្យ​។​ ​ព្រះ​តថាគត​នោះ​ ​ព្រោះ​បាន​ធ្វើ​ ​សន្សំ​ ​កសាង​កុសលកម្ម​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏បាន​ទៅ​កើត​ក្នុង​ឋាន​សុគតិ​សួគ៌​ ​ទេវលោក​។​ ​ព្រះ​តថាគត​នោះ​ ​គ្រប​សង្កត់​នូវ​ទេវតា​ឯទៀត​ ​ក្នុង​ឋានសួគ៌​នោះ​ ​ដោយហេតុ១០ប្រការ​ ​គឺ​អាយុ​ទិព្យ១​ ​សម្បុរ​ទិព្យ១​ ​យស​ទិព្យ១​ ​សុខ​ទិព្យ១​ ​អធិបតី​ទិព្យ១​ ​រូប​ទិព្យ១​ ​សំឡេង​ទិព្យ១
ថយ | ទំព័រទី ៦១ | បន្ទាប់