ក្លិន​ទិព្យ១​ ​ផ្សព្វ​ទិព្យ១​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​ ​មហាបុរិសលក្ខណៈ​ ​ទាំងឡាយ​ពីរ​នេះ​ ​គឺជា​អ្នកមាន​ធ្មេញ​ជិតស្និទ្ធ​ល្អ១​ ​មាន​ចង្កូម​ ​(​ទាំង៤​)​ ​សស្អា​ត១​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​ទាំងពីរ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​ ​ប្រកបដោយ​ធម៌​ ​សោយរាជ្យ​ដោយ​ធម៌​ ​មានជ័យ​ជំនះ​ ​ផ្សាយ​រាជ​អំណាច​ ​រហូតដល់​ផែនដី​ ​ដែល​មាន​សមុទ្រ​ទាំង៤ព័ទ្ធជុំវិញ​ ​ទ្រង់​ដល់​នូវ​ភាពជា​អ្នក​មាំមួន​ ​ក្នុង​ជនបទ​ ​ប្រកបដោយ​រត​ន៍៧ប្រការ​។​ ​រត​ន៍៧ប្រការ​នេះ​ ​របស់​ស្តេច​នោះ​ ​គឺ​ ​ចក្ក​រត​ន៍១​ ​ហត្ថិ​រត​ន៍១​ ​អស្ស​រត​ន៍១​ ​មណិ​រត​ន៍១​ ​ឥត្ថី​រត​ន៍១​ ​គហបតិ​រត​ន៍១​ ​បរិ​នាយ​រត​ន៍១​ ​រួម​ត្រូវជា៧ប្រការ​។​ ​បុត្រ​របស់​ស្តេច​ចក្រពត្តិ​នោះ​ ​ក៏​មាន​ចំនួន​ច្រើន​ពាន់​ ​សុទ្ធសឹងតែ​ជា​អ្នក​ក្លៀវក្លា​ ​មាន​រូបសណ្ឋាន​ជា​អ្នក​ក្លៀវក្លា​ ​អាច​ញាំញី​នូវ​សេនា​ ​របស់​ស្តេច​ឯទៀត​បាន​។​ ​ទ្រង់​ប្រាបប្រាម​គ្រប់គ្រង​នូវ​ផែនដី​នេះ​ ​ដែល​មាន​សាគរ​ជាទីបំផុត​ ​ឲ្យ​ជា​ផែនដី​ឥតមាន​គោល​ ​ឥតមាន​និមិត្ត​ ​ឥតមាន​បន្លា​ ​គឺ​ចោរ​ឡើយ
ថយ | ទំព័រទី ៦២ | បន្ទាប់