អាដានាដិយ​សូត្រ​ ​ទី៩​


 [​៧៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​ភ្នំ​គិជ្ឈកូដ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​លំដាប់នោះ​ឯង​ ​ស្តេច​ធំ​ទាំង៤អង្គ​ ​តាំង​ការ​រក្សាទុក​ក្នុង​ទិស​ទាំង៤​ ​តាំង​កងពល​ទុក​ ​ក្នុង​ទិស​ទាំង៤​ ​តាំង​បុគ្គល​ជា​អ្នកត្រួត​ត្រាទុក​ ​ក្នុង​ទិស​ទាំង៤​ ​ដោយ​សេនា​យក្ខ​ ​ដ៏​ច្រើន​ ​ដោយ​សេនា​គន្ធព្វ​ដ៏​ច្រើន​ ​ដោយ​សេនា​កុម្ភណ្ឌ​ដ៏​ច្រើន​ ​ដោយ​សេនា​នាគ​ដ៏​ច្រើន​ ​កាល​វេលា​រាត្រី​ ​(​បឋមយាម​)​ ​កន្លងទៅ​ហើយ​ ​(​ស្តេច​ទាំងនោះ​)​ ​មាន​ពន្លឺ​ដ៏​រុងរឿង​ ​ញុំាង​ភ្នំ​គិជ្ឈកូដ​ទាំងមូល​ឲ្យ​ភ្លឺ​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ក្នុង​ទីនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ដោយ​គោរព​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ឯ​យក្ខ​ទាំងឡាយ​នោះ​ ​ពួក​ខ្លះ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ដោយ​គោរព​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​នឹង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​អង្គុយ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ៩៤ | បន្ទាប់