នូវ​មារ​ ​ព្រមទាំង​សេនា​នៃ​មារ​។​ ​សូម​នមស្ការ​ ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់ព្រះ​នាម​កោនាគមនៈ​ ​ព្រះអង្គ​មាន​បាប​បន្សាត់​បង់​ហើយ​ ​មាន​ព្រហ្មចរិយ​ធម៌​នៅ​រួចហើយ​(​១​)​ ​សូម​នមស្ការ​ ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់ព្រះ​នាម​កស្សប​ ​ព្រះអង្គ​រួចផុត​ស្រឡះ​ ​ចាក​កិលេស​ទាំងពួង​ហើយ​។​ ​សូម​នមស្ការ​ ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ ​ជា​សក្យ​បុត្ត​ ​ទ្រង់​មាន​ព្រះ​កាយ​ផ្សាយ​ចេញ​នូវ​ព្រះ​រស្មី​ ​ទ្រង់​មាន​សិរី​ ​ដែល​សំដែងធម៌​នេះ​ ​ជា​គ្រឿង​បន្ទោបង់​សេចក្តី​ទុក្ខ​ទាំងពួង​។​ ​មួយទៀត​ ​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​ ​អង្គ​ណា​ ​ព្រះអង្គ​រលត់កិលេស​ហើយ​ ​ទ្រង់​ឃើញច្បាស់​នូវ​ធម៌​ ​តាម​សេចក្តី​ពិត​ ​ក្នុង​លោក​ ​ព្រះសម្មាសម្ពុទ្ធ​ទាំងនោះ​ ​ជា​ព្រះ​ខីណាស្រព​ ​ព្រះអង្គ​មិន​មាន​សេចក្តី​ញុះញង់​ស៊កសៀត​ ​(​ទ្រង់​ប្រសើរ​ដោយ​គុណ​)​ ​មិន​ក្លៀវក្លា​ ​(​ដោយ​កិលេស​)​។​ ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​

​(​១​)​ ​ព្រះអង្គ​សម្រេច​សោឡស​កិច្ច​រួចហើយ​ ​គឺ​ព្រះអង្គ​លះកិលេស​អស់ហើយ​។​
ថយ | ទំព័រទី ៩៨ | បន្ទាប់