នាម​ថា​ ​ធតរដ្ឋ​ ​មាន​ពួក​គន្ធព្វ​ហែហម​ ​ទ្រង់​ត្រេកត្រអាល​ដោយ​របាំ​ ​និង​ចម្រៀង​។​ ​ព្រះរាជ​បុត្ត​ ​របស់​ស្តេច​ជាធំ​នោះ​ ​មាន​ច្រើន​ដល់​ម្ល៉ោះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​មក​ថា​ ​មាន​នាម​ដូច​ៗ​គ្នា​ ​ព្រះរាជ​បុត្ត​ទាំង៩១ព្រះអង្គ​ ​សឹង​មាន​នាម​ថា​ឥន្ទៈ​ ​មាន​កំឡាំង​ច្រើន​ ​ឯ​ព្រះរាជ​បុត្ត​ទាំងនោះ​ ​ឃើញ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ភ្ញាក់​អំពី​ការ​ដេកលក់​ ​គឺ​អវិជ្ជា​ ​ទ្រង់​ប្រសើរ​ ​(​ដោយ​គុណ​)​ ​ឥតមាន​សេចក្តី​ព្រឺ​ស្ញើប​ ​ក៏​នមស្ការ​អំពី​ចម្ងាយ​។​ ​បពិត្រ​ព្រះអង្គ​ ​ជា​បុរស​អាជានេយ្យ​ ​ខ្ញុំ​ព្រះអង្គ​សូម​នមស្ការ​ ​ចំពោះ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ ​ជា​បុរស​ខ្ពង់ខ្ពស់​ ​ខ្ញុំ​ព្រះអង្គ​សូម​នមស្ការ​ ​ចំពោះ​ព្រះអង្គ​ ​សូម្បី​អមនុស្ស​ទាំងឡាយ​ ​ក៏​រមែង​ថ្វាយបង្គំ​ព្រះអង្គ​ថា​ ​ព្រះអង្គ​ទតព្រះនេត្រ​មើល​មហាជន​ ​ដោយ​សព្វញ្ញុ​ត្ត​ញ្ញាណ​ដ៏​ផូរផង់​។​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​មក​យ៉ាង​នេះ​រឿយ​ៗ​ ​ព្រោះហេតុនោះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​
ថយ | ទំព័រទី ១០០ | បន្ទាប់