ចោមរោម​ហើយ​ ​ទ្រង់​ត្រេកអរ​ ​ដោយ​របាំ​ ​និង​ចម្រៀង​ទាំងឡាយ​។​ ​ព្រះរាជ​បុត្ត​ ​របស់​ស្តេច​នោះ​ ​មាន​ច្រើន​ក៏​មែន​ ​តែ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​មក​ថា​ ​មាន​ព្រះ​នាម​ដូច​ៗ​គ្នា​ ​ព្រះរាជ​បុត្ត​ទាំង៩១ព្រះអង្គ​ ​សុទ្ទ​តែ​មាន​ព្រះនាម​ថា​ឥន្ទៈ​ ​ទ្រង់​មាន​កំឡាំង​ច្រើន​ ​ក៏​ឯ​ព្រះរាជ​បុត្ត​ទាំងនោះ​ ​ឃើញ​ព្រះ​អាទិច្ចវង្ស​ ​ព្រះអង្គ​ភ្ញាក់​ហើយ​ ​អំពី​ការ​ដេកលក់​ ​គឺ​អវិជ្ជា​ ​ទ្រង់​ប្រសើរ​ ​(​ដោយ​គុណ​)​ ​ឥតមាន​សេចក្តី​ព្រឺ​ស្ញើប​ ​ក៏​នមស្ការ​អំពី​ចម្ងាយ​។​ ​បពិត្រ​ព្រះអង្គ​ ​ជា​បុរស​អាជានេយ្យ​ ​ខ្ញុំ​ព្រះអង្គ​សូម​នមស្ការ​ ​ចំពោះ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ ​ជា​បុរស​ឧត្តម​ ​ខ្ញុំ​ព្រះអង្គ​សូម​នមស្ការ​ ​ចំពោះ​ព្រះអង្គ​ ​សូម្បី​អមនុស្ស​ទាំងឡាយ​ ​ក៏​រមែង​ថ្វាយបង្គំ​ព្រះអង្គ​ថា​ ​ព្រះអង្គ​ទតព្រះនេត្រ​មើល​មហាជន​ ​ដោយ​សព្វញ្ញុ​ត្ត​ញ្ញាណ​ដ៏​ផូរផង់​។​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​មក​យ៉ាង​នេះ​រឿយ​ៗ​ ​ព្រោះហេតុនោះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​និយាយ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​នមស្ការ​ចំពោះ​ព្រះ​ជិនស្រី​ ​ជា​គោតម​គោត្រ​ឬ​
ថយ | ទំព័រទី ១០២ | បន្ទាប់