ពួកខ្ញុំព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ខ្ញុំព្រះអង្គតែងនិយាយយ៉ាងនេះថា អ្នកទាំងឡាយ នមស្ការព្រះជិនស្រី ជាគោតមគោត្រឬ (ព្រះរាជបុត្តទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតមគោត្រ យើងខ្ញុំទាំងឡាយ នមស្ការព្រះពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ។
[៨៤] ឧត្តរកុរុទ្វីប ជាទីរីករាយ មានភ្នំសិនេរុដ៏ធំ គួរជាទីមើល(១) តាំងនៅក្នុងទីណា ពួកមនុស្សកើតក្នុងឧត្តរកុរុទ្វីបនោះ ឥតមានប្រកាន់របស់អ្វីថា ជារបស់ខ្លួនឡើយ។ មនុស្សទាំងអម្បាលនោះ មិនចាំបាច់ព្រោះពូជ មិនចាំបាច់នាំនង្គ័លចេញទៅ (ដោយគិតថា អាត្មាអញនឹងភ្ជួរក្នុងទីនោះៗ) បរិភោគតែស្រូវសាលី ដែលកើតឯងក្នុងព្រៃ ជាស្រូវមិនមានកុណ្ឌក មិនមានអង្កាម ស្អាត មានក្លិនក្រអូប ផ្លែចេញជាអង្ករ

(១) ភ្នំសិនេរុ គួរជាទីមើល ព្រោះប្រដាប់ដោយរតនវត្ថុ ដូច្នេះ គឺទិសខាងកើត ប្រដាប់ដោយប្រាក់ ទិសខាងត្បូង ប្រដាប់ដោយកែវមណី ទិសខាងលិចប្រដាប់ដោយកែវផ្លេក ទិសខាងជើងប្រដាប់ដោយមាស (អដ្ឋកថា)។