ពួកស្រីទាំងឡាយ ជាអ្នកបម្រើស្តេចនោះ។ យានដំរី យានសេះ យានជាទិព្វ(១) ប្រាសាទ និងវរ ក៏មានសម្រាប់ស្តេច ជាធំដ៏ទ្រង់យស។ មួយទៀត ស្តេចនោះ ទ្រង់កសាងនគរទុក ក្នុងអាកាស គឺអាដានាដានគរ កុសិនាដានគរ បរកុសិនាដានគរ នាដបរិយានគរ បរកុសិតនាដានគរ។ សាងនគរឈ្មោះ កបិវន្តក្នុងទិសខាងជើង ក្នុងចំណែកទិសដទៃទៀត បានសាងនគរឈ្មោះ ជនោឃៈ ឈ្មោះនវនវតិយៈ ឈ្មោះអម្ពរអម្ពរវតិយៈ និងរាជធានី ឈ្មោះអាឡកមន្ទា បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ ស្តេចជាធំឈ្មោះកុវេរៈ មានរាជធានីឈ្មោះវិសាណា ព្រោះហេតុនោះ ស្តេចជាធំ ទ្រង់ព្រះនាមកុវេរៈ
(១) យានជាទិព្វមានច្រើនយ៉ាង កើតប្រាកដ ដល់ពួកជនទាំងនោះ ប្រសិនណាជាជនទាំងនោះ អង្គុយត្រង់ទីដំណេក ឬលើតាំង លើវរ (គ្រែស្នែង) ជាដើម ក៏ចរទៅបាន។ យាននេះកើតសម្រាប់ស្តេចដែលមានបុណ្យ មានអានុភាពម្តងៗ ឬសម្រាប់ទេវតាប៉ុណ្ណោះ (អដ្ឋកថា)។