ហ្វូងមាន់ព្រៃ ក្តាម និងហ្វូងសត្វបោក្ខរសាតកៈ ក៏អាស្រ័យនៅក្នុងត្រពាំងឈូក។ ម្យ៉ាងទៀត សំឡេងសត្វសេក និងសារិកា ក៏មានក្នុងទីនោះ មានទាំងពួកបក្សី ឈ្មោះទណ្ឌមានវកៈ(១) ស្រះឈូករបស់ស្តេចកុវេរៈនោះ ជាស្រះល្អសព្វកាលឥតចន្លោះ។ ស្តេចជាធំ ទ្រង់យស ទ្រង់អភិបាលទិសណា មហាជនតែងនំាគ្នាហៅទិសនោះថា ឧត្តរទិស រាប់អំពីភ្នំសិនេរុមក។ ព្រះអង្គជាអធិបតីលើពួកយក្ខ ទ្រង់ព្រះនាមថា កុវេរៈ ដែលមានពួកយក្ខចោមរោមហើយ ទ្រង់ត្រេកត្រអាលដោយពួករបាំ និងចម្រៀង។ ពួកព្រះរាជបុត្តរបស់ព្រះអង្គ ក៏មានច្រើន
(១) សេចក្តីដំណាលថា សត្វនោះ កាន់ដម្បងមាស ដោយដៃទាំងពីរ ជើងជាន់លើស្លឹកឈូកមួយ ហើយទម្លាក់ដម្បងមាសចុះត្រង់ចន្លោះស្លឹកឈូក ហើយហើរទៅ។