[​៨៩​]​ ​លំដាប់នោះ​ ​ស្តេច​ធំ​ទាំង៤អង្គ​ ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ហើយ​ ​ក៏​បាត់​ទៅ​ក្នុង​ទីនោះ​ឯង​។​ ​យក្ខ​ទាំងអម្បាល​នោះ​ ​លុះ​ក្រោក​ចាក​អាសនៈ​ហើយ​ ​ពួក​ខ្លះ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ហើយ​ ​ក៏​បាត់​ទៅ​ក្នុង​ទីនោះ​ ​ពួក​ខ្លះ​គ្រាន់តែ​ពោល​ពាក្យ​រាក់ទាក់​សំណេះសំណាល​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​បាត់​ទៅ​ក្នុង​ទីនោះ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​ហើយ​ ​ក៏​បាត់​ទៅ​ក្នុង​ទីនោះ​ ​ពួក​ខ្លះ​គ្រាន់តែ​ប្រកាស​នាម​ ​និង​គោត្រ​ ​របស់​ខ្លួន​ ​ហើយក៏​បាត់​ទៅ​ក្នុង​ទីនោះ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​នៅ​ស្ងៀម​ហើយ​ ​ក៏​បាត់​ទៅ​ក្នុង​ទីនោះ​។​
 [​៩០​]​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យប់មិញ​ ​ពួក​ស្តេច​ធំ​ទាំង៤​ ​តាំង​ការ​រក្សា​ក្នុង​ទិស​ទាំង៤​ ​តាំង​ពល​ទុក​ក្នុង​ទិស​ទាំង៤​ ​តាំង​អ្នកត្រួត​ត្រាទុក​ក្នុង​ទិស​ទាំង៤​ ​ដោយ​សេនា​យក្ខ​ដ៏​ច្រើន​ ​សេនា​គន្ធព្វ​ដ៏​ច្រើន​ ​សេនា​កុម្ភណ្ឌ​ដ៏​ច្រើន​ ​សេនា​នាគ​ដ៏​ច្រើន​ ​លុះ​វេលា​រាត្រី​កន្លងទៅ​ហើយ​ ​ស្តេច​ទាំងនោះ​ ​មាន​ពន្លឺ​រុងរឿង​ ​ញុំាង​ភ្នំ​គិជ្ឈកូដ​ទាំងមូល​ឲ្យ​ភ្លឺ​
ថយ | ទំព័រទី ១១៧ | បន្ទាប់