លុះ​ចូល​ទៅដល់​ហើយ​ ​បាន​អភិវាទ​ព្រះមានព្រះភាគ​ហើយ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​បា​វា​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាប​បង្គំ​ព្រះមានព្រះភាគ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពួក​មល្ល​ក្សត្រ​អ្នកក្រុង​បា​វា​ ​បាន​សាង​នូវ​សណ្ឋាគារ​ថ្មី​ ​ឈ្មោះ​ ​ឧព្ភ​ត​កៈ​ ​មិនទាន់​អស់​កាលយូរ​ប៉ុន្មាន​ក្នុង​ទីនេះ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ឬ​ជាតិ​មនុស្ស​ណាមួយ​ ​ក៏​មិនទាន់​បាន​នៅ​អាស្រ័យ​នៅឡើយ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រើប្រាស់​សណ្ឋាគារ​នោះ​ ​ជាមុន​ចុះ​ ​លុះ​ព្រះមានព្រះភាគ​ ​ប្រើប្រាស់​ជាមុន​រួចហើយ​ ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​បា​វា​ ​នឹង​បាន​ប្រើប្រាស់​ជា​ខាងក្រោយ​ ​ការប្រើ​ប្រាស់​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​បា​វា​ ​អស់កាលជាយូរអង្វែង​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​គ្រានោះ​ឯង​ ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​បា​វា​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅ​រក​សណ្ឋាគារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាលកម្រាល​ ​ក្នុង​សណ្ឋាគារ​ពេញទាំង​អស់​ ​ហើយ​តាក់តែង​អាសនៈ​ទាំងឡាយ​ ​តម្កល់​ក្អម​ទឹក​ ​អុច​ប្រទីប​ប្រេង​រួចហើយ​ ​ក៏​នាំគ្នា​ចូល​
ថយ | ទំព័រទី ១២៤ | បន្ទាប់