ទ្រង់​ឲ្យ​ក្រាល​សង្ឃាដី​ ​មាន​ជាន់៤​ ​ហើយ​ទ្រង់​សម្រេច​សីហសេយ្យា​ ​ដោយ​ចំហៀង​ព្រះ​កាយ​ខាងស្តាំ​ ​តម្រួត​ព្រះបាទ​លើ​ព្រះបាទ​ ​មាន​ព្រះ​សតិសម្បជញ្ញៈ​ ​ធ្វើ​នូវ​ឧដ្ឋានសញ្ញា​ទុក​ក្នុង​ព្រះហឫទ័យ​។​
 ​[​៩៦​]​ ​សម័យ​នោះ​ឯង​ ​និគ្គណ្ឋ​នាដ​បុត្ត​ ​ទើប​ធ្វើ​មរណ​កាល​ថ្មី​ៗ​ ​ក្នុង​ក្រុង​បា​វា​។​ ​ដោយ​កាលកិរិយា​ ​នៃ​និគ្គណ្ឋ​នាដ​បុត្ត​នោះ​ ​ពួក​និគ្រន្ថ​ ​(​ជា​សិស្ស​)​ ​ក៏​បែកគ្នា​ទៅជា​ពីរ​ពួក​ ​កើត​ប្រកួត​ប្រកាន់​ ​ឈ្លោះប្រកែក​ទាស់ទែង​ ​ពោល​ពាក្យចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ថា​ ​អ្នកឯង​មិន​ចេះ​ធម្មវិន័យ​នេះ​ទេ​ ​អ្នកឯង​នឹង​ចេះ​ធម្មវិន័យ​នេះ​ ​ដូចម្តេច​បាន​ ​អ្នកឯង​ប្រតិបត្តិ​ខុស​ទេ​ ​យើង​ជា​អ្នកប្រតិបត្តិ​ត្រូវ​ ​ពាក្យ​យើង​មានប្រយោជន៍​ ​ពាក្យ​អ្នកឯង​ឥតប្រយោជន៍​ទេ​ ​ពាក្យ​ដែលគេ​ត្រូវ​និយាយ​មុន​ ​អ្នកឯង​និយាយ​ក្រោយ​វិញ​ ​ពាក្យ​ដែលគេ​ត្រូវ​និយាយ​ក្រោយ​ ​អ្នកឯង​និយាយ​មុន​វិញ​ ​ពាក្យ​ដែល​អ្នកឯង​ចេះចាំ​មក​ជា​យូរអង្វែង​ហើយ​ ​ក៏​សុទ្ធតែ​ជា​ពាក្យ​ខុស​ទទេ​ ​ទោស​ក្នុង​វាទៈ​ ​របស់​អ្នកឯង​ ​យើង​បាន​លើកឡើង​ហើយ​ ​អ្នកឯង​ ​យើង​សង្កត់សង្កិន​បាន​ហើយ​ ​ចូរ​អ្នកឯង​ទៅ​សិក្សា​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់