ទីពឹងបែកធ្លាយហើយ ជាធម្មវិន័យមិនមានទីពឹងឡើយ ម្នាលអាវុសោទាំងឡាយ ដំណើរនោះ ប្រព្រឹត្តទៅក្នុងធម្មវិន័យ ដែលបុគ្គលពោលទុកអាក្រក់ហើយ ដែលបុគ្គលប្រកាសទុកអាក្រក់ហើយ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនមែនជាធម៌វិន័យ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ធម៌នេះឯង ព្រះមានព្រះភាគនៃយើងទាំងឡាយ បានពោលទុកល្អហើយ បានប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់ ជាធម៌ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកហើយ គួរតែយើងទាំងអស់គ្នា សង្គាយនា(១) ក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះ ឋិតឋេរ តាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះឯងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែលព្រះមានព្រះភាគនៃយើងទាំងឡាយ ពោលទុកល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយនោះ ដូចម្តេចខ្លះ គួរយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌
(១) ប្រែថា និយាយ ឬពោលដោយសេចក្តីព្រមព្រៀងគ្នា។