ហើយ ដោយប្រពៃ យើងទាំងអស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះ ឋិតឋេរតាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
[៩៨] ម្នាលអាវុសោទាំងឡាយ មានធម៌ពីរៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយ ដោយប្រពៃ យើងទាំងអស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌ពីរៗ តើអ្វីខ្លះ។ ពួកធម៌ពីរៗនោះ គឺ នាម(១) ១ រូប(២) ១។ អវិជ្ជា(៣) ១
ចប់ ពួកធម៌មួយៗ ដែលរាប់ក្នុងការសង្គាយនា។
[៩៨] ម្នាលអាវុសោទាំងឡាយ មានធម៌ពីរៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយ ដោយប្រពៃ យើងទាំងអស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌ពីរៗ តើអ្វីខ្លះ។ ពួកធម៌ពីរៗនោះ គឺ នាម(១) ១ រូប(២) ១។ អវិជ្ជា(៣) ១
(១) ប្រែថា ញុំាងគ្នានឹងគ្នាឲ្យទន់ទៅក្នុងអារម្មណ៍ បានដល់អរូបក្ខន្ធទាំង៤ គឺវេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ និងព្រះនិព្វាន១។ (២) ប្រែថា វិនាស ថាលំបាក ដោយក្តៅ ត្រជាក់ជាដើម បានដល់មហាភូតរូបទាំង៤ និងឧបាទាយរូប២៤ (៣) សេចក្តីមិនដឹងក្នុងអរិយសច្ច មានទុក្ខសច្ចជាដើម។