ភាវៈ​ជា​អ្នក​មិន​គ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ១​ ​ភាវៈ​ជា​អ្នក​មិនដឹង​ប្រមាណ​ក្នុង​ភោជន១​។​ ​ភាវៈ​ជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ១​ ​ភាវៈ​ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភោជន១​។​ ​កំឡាំង​ ​គឺ​ប្រាជ្ញា​ ​ជា​គ្រឿង​ពិចារណា១​ ​កំឡាំង​ ​គឺ​ភាវនា​(​១​)​ ​១​។​ ​កំឡាំង​ ​គឺ​សតិ១​ ​កំឡាំង​ ​គឺ​សមាធិ១​។​ ​សមថៈ​ ​(​ធម៌​សម្រាប់​រម្ងាប់ចិត្ត​)​១​ ​វិបស្សនា​ ​(​ប្រាជ្ញា​ឃើញច្បាស់​នូវ​នាមរូប​)​១​។​ ​សមថ​និមិត្ត​(​២​)​ ​១​ ​មគ្គ​ហនិ​មិត្ត​(​៣​)​ ​១​។​ ​សេចក្តី​ព្យាយាម​(​៤​)​ ​១​ ​សេចក្តី​មិន​រាយមាយ​(​៥​)​ ​១​។​ ​សីលវិបត្តិ១​ ​ទិដ្ឋិ​វិបត្តិ១​។​ ​សីលសម្បទា១​ ​ទិដ្ឋិ​សម្បទា១​។​ ​សេចក្តី​បរិសុទ្ធ​នៃ​សីល១​ ​សេចក្តី​បរិសុទ្ធ​នៃ​ទិដ្ឋិ១​។​ ​សេចក្តី​បរិសុទ្ធ​នៃ​ទិដ្ឋិ​ ​គឺ​ញាណ​ទស្សៈ១​ ​សេចក្តី​ព្យាយាម​ ​នៃ​បុគ្គល​ដែល​មាន​សេចក្តី​យល់ឃើញ​តាមពិត​(​៦​)​ ​១​។​ ​សេចក្តី​សង្វេគ​ក្នុង​ហេតុ​(​៧​)​ទាំងឡាយ​ ​គួរ​សង្វេគ១​ ​សេចក្តី​ព្យាយាម​(​៨​)​ ​ដោយ​ឧបាយ​របស់​បុគ្គល​អ្នកមាន​ចិត្ត​សង្វេគ១​។​ ​សេចក្តី​មិន​សន្តោស​ ​ក្នុង​កុសលធម៌​ទាំងឡាយ១​។​ ​មិន​រួញរា​ ​ក្នុង​សេចក្តី​ព្យាយាម១​។​ ​វិជ្ជា​(​៩​)​ ​១​ ​វិមុត្តិ​(​១០​)​ ​១​។​ ​
​(​១​)​ ​សំដៅយក​ពោជ្ឈង្គ​ ​ទាំង៧ប្រការ​។​ ​(​២​)​ ​ហេតុ​នៃ​សេចក្តី​រម្ងាប់ចិត្ត​ ​បាន​ដល់​សម្មាសមាធិ​។​ ​(​៣​)​ ​ហេតុ​នៃ​សេចក្តី​ព្យាយាម​ ​បាន​ដល់​សម្មា​វាយាមៈ​។​ ​(​៤​)​ ​បាន​ដល់​សម្មា​វាយាមៈ​។​ ​(​៥​)​ ​[​បាន​ដល់​សម្មាសមាធិ​ ​(​៦​)​ ​សេចក្តី​ព្យាយាម​ ​ដែល​ប្រកបដោយ​ញាណទស្សនៈ​នោះ​។​ ​(​៧​)​ ​បាន​ដល់​ជាតិទុក្ខ​ ​ជរាទុក្ខ​ ​មរណទុក្ខ​ ​ព្យាធិទុក្ខ​។​ ​(​៨​)​ ​បាន​ដល់​សម្ម​ប្ប​ធាន​ទាំង៤​។​ ​(​៩​)​ ​[​បាន​ដល់​វិជ្ជា៣​។​ ​(​១០​)​ ​បាន​ដល់​វិមុត្តិ​ពីរ​ ​គឺ​ចិ​ត្ត​ស្ស​អធិមុត្តិ​ ​សេចក្តី​រួចចាក​នីវរណធម៌​ ​នៃ​ចិត្ត​ ​បាន​ដល់​អដ្ឋ​សមាបត្តិ១​ ​ព្រះនិព្វាន១​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់