ជាឫសនៃកុសល១ អទោសៈ ជាឫសនៃកុសល១ អមោហៈ ជាឫសនៃកុសល១។ ទុច្ចរិត៣យ៉ាងគឺ ទុច្ចរិតដោយកាយ១ ទុច្ចរិតដោយវាចា១ ទុច្ចរិតដោយចិត្ត១។ សុចរិត៣យ៉ាងគឺ សុចរិតដោយកាយ១ សុចរិតដោយវាចា១ សុចរិតដោយចិត្ត១។ សេចក្តីត្រិះរិះជាអកុសល៣យ៉ាងគឺ សេចក្តីត្រិះរិះប្រកបដោយកាម១ សេចក្តីត្រិះរិះប្រកបដោយព្យាបាទ១ សេចក្តីត្រិះរិះប្រកបដោយការបៀតបៀន១។ សេចក្តីត្រិះរិះជាកុសល៣យ៉ាងគឺ សេចក្តីត្រិះរិះប្រកបដោយការចេញចាកកាម១ សេចក្តីត្រិះរិះប្រកបដោយការមិនព្យាបាទ១ សេចក្តីត្រិះរិះប្រកបដោយការមិនបៀតបៀន១។ តម្រិះជាអកុសល៣យ៉ាងគឺ តម្រិះប្រកបដោយកាម១ តម្រិះប្រកបដោយការព្យាបាទ១ តម្រិះប្រកបដោយការបៀតបៀន១។ តម្រិះជាកុសល៣យ៉ាងគឺ តម្រិះប្រកបដោយការចេញចាកកាម១ តម្រិះប្រកបដោយការមិនព្យាបាទ១ តម្រិះប្រកបដោយការមិនបៀតបៀន១។ សេចក្តីសំគាល់ជាអកុសល៣យ៉ាងគឺ សេចក្តីសំគាល់ប្រកបដោយកាម១ សេចក្តីសំគាល់ប្រកបដោយព្យាបាទ១ សេចក្តីសំគាល់ប្រកបដោយការបៀតបៀន១។ សេចក្តីសំគាល់ជាកុសល៣ យ៉ាងគឺ សេចក្តីសំគាល់ប្រកបដោយការចេញចាកកាម១ សេចក្តីសំគាល់ប្រកបដោយការមិនព្យាបាទ១