[​១០២​]​ ​ឥទ្ធិបាទ៤​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​(​១​)​ ​ដែល​ប្រកបដោយ​ឆន្ទ​សមាធិ​(​២​)​ ​និង​បធាន​សង្ខារ​(​៣​)​ ​១​ ​ចំរើន​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​វីរិយ​សមាធិ​ ​និង​បធាន​សង្ខារ១​ ​ចំរើន​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​ចិត្ត​សមាធិ​ ​និង​បធាន​សង្ខារ១​ ​ចំរើន​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ១​។​
 [​១០៣​]​ ​ឈាន៤យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​ប្រកបដោយ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​នោះ១​ ​ភិក្ខុ​ព្រោះ​ស្ងប់ស្ងាត់​ចាក​វិតក្កៈ​ ​វិចារៈ​ ​ក៏បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន១​ ​ភិក្ខុ​ព្រោះ​នឿយណាយ​ចាក​បីតិ​ផង​ ​ប្រកបដោយ​ឧបេក្ខា​ផង​ ​មានស្មារតី​ដឹងខ្លួន​ដោយ​ប្រពៃ​ផង​ ​ទទួល​នូវ​សុខ​ ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយៈ​
​(​១​)​ ​ធម៌​ ​ជា​ជើង​នៃ​ឫទ្ធ​ ​ឬថា​ ​ជាទី​តាំង​នៃ​ឫទ្ធ​។​ ​(​២​)​ ​សមាធិ​ ​មាន​ឆន្ទៈ​ជាហេតុ​ ​ឬថា​ ​សមាធិ​អាស្រ័យ​នូវ​ឆន្ទៈ​។​ ​(​៣​)​ ​បាន​ដល់​សម្ម​ប្ប​ធាន​ទាំង៤​
ថយ | ទំព័រទី ១៤៨ | បន្ទាប់