ទ្រង់​ប្រកបដោយ​រត​ន៍៧ប្រការ​ ​ឯ​រត​ន៍៧ប្រការ​ ​នៃ​ស្តេច​ចក្រពត្តិ​នោះ​គឺ​ ​ចក្ក​រត​ន៍​ ​១​ ​ហត្ថិ​រត​ន៍​ ​១​ ​អស្ស​រត​ន៍​ ​១​ ​មណិ​រត​ន៍​ ​១​ ​ឥត្ថី​(​១​)​ ​រត​ន៍​ ​១​ ​គហបតិ​រត​ន៍​(​២​)​ ​១​ ​បរិនាយក​រត​ន៍​(​៣​)​ ​១​ ​រួម​ត្រូវជា៧ប្រការ​។​ ​ព្រះរាជបុត្រ​ ​របស់​ស្តេច​ចក្រពត្តិ​នោះ​ ​ក៏​មាន​ចំនួន​ច្រើន​ពាន់​ ​ច្រើនតែ​ជា​អ្នក​ក្លៀវក្លា​ ​មាន​រូបសណ្ឋាន​ជា​អ្នក​អង់អាច​ ​អាច​ញាំញី​នូវ​សេនា​ ​របស់​ស្តេច​ឯទៀត​បាន​។​ ​ព្រះអង្គ​ប្រាបប្រាម​គ្រប់គ្រង​នូវ​ផែនដី​នេះ​ ​ដែល​មាន​សាគរ​ជាទីបំផុត​ ​ឲ្យ​ជា​ផែនដី​ឥតមាន​គោល​ ​ឥតមាន​និមិត្ត​ ​ឥតមាន​បន្លា​ ​គឺ​ចោរ​ឡើយ​ ​ជា​ផែនដី​ស្តុកស្តម្ភ​មាំមួន​ ​ក្សេមក្សាន្ត​ ​ឥតមាន​ឧបទ្រព​ ​ឥតមាន​ទី​ពួន​របស់​ចោរ​ ​ដោយ​ធម៌​ដ៏​ស្មើ​ ​គឺ​សីល៥​ ​មិនបាច់​ពឹង​អាជ្ញា​ ​មិនបាច់​ពឹង​គ្រឿងសស្ត្រាវុធ​ឡើយ​ ​បើ​មហាបុរស​នោះ​ ​ចេញ​ចាក​គេហដ្ឋាន​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ហើយ​ ​នឹង​បាន​ត្រាស់​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ក្នុង​លោក​ ​មា​នដ​ម្បូល​គឺ​កិលេស​បើក​ចេញ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាបុរស​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ​ ​៣២​ ​ប្រការ​នោះ​ ​តើ​ដូចម្តេច​ខ្លះ​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ដល់​ស្រី​ដែល​នាំមក​នូវ​សេចក្តី​សុខ​ដ៏​វិសេស​ ​ដល់​ស្តេច​ចក្រពត្តិ​ ​ដែលគេ​នាំ​អំពី​មទ្ទ​រាជត្រកូល​ ​ឬ​ឧត្តរកុរុ​ទ្វីប​ ​មក​ថ្វាយ​ឲ្យ​តាំង​ជា​អគ្គមហេសី​។​ ​(​២​)​ ​អដ្ឋកថា​ ​ក្នុង​មហា​សុ​ទស្សន​សូត្រ​ថា​ ​បាន​ដល់​ពួក​អ្នកមាន​ភោគ​សម្បត្តិ​ច្រើន​។​ ​១​ ​(​៣​)​ ​ព្រះរាជបុត្រ​ច្បង​ ​ដែល​មាន​ប្រាជ្ញាឈ្លាស​វៃ​ ​អាច​ស្គាល់ចិត្ត​ ​របស់​ស្តេច​ចក្រពត្តិ​ ​ជា​អ្នកចាត់ចែង​កិច្ចការ​គ្រប់​ចំពូក​ថ្វាយ​ស្តេច​ចក្រពត្តិ​បាន​។​
ថយ | ទំព័រទី ២ | បន្ទាប់