នោះ​។​បេ​។​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ធម៌​ពួក៧​ ​ដូចម្តេច​ខ្លះ​។​ ​អរិយទ្រព្យ​មាន៧យ៉ាងគឺ​ ​ទ្រព្យ​គឺ​សទ្ធា១​ ​ទ្រព្យ​គឺ​ ​សីល១​ ​ទ្រព្យ​គឺ​ ​ហិរិ១​ ​ទ្រព្យ​គឺ​ឱត្តប្បៈ១​ ​ទ្រព្យ​គឺ​ ​សុតៈ១​ ​ទ្រព្យ​គឺ​ ​ចាគៈ១​ ​ទ្រព្យ​គឺ​បញ្ញា១​។​
 [​១៩៨​]​ ​ពោជ្ឈង្គ​មាន៧យ៉ាងគឺ​ ​សតិ​សម្ពោ​ជ្ឈង្គ១​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ១​ ​វីរិយ​សម្ពោ​ជ្ឈង្គ១​ ​បី​តិ​សម្ពោ​ជ្ឈង្គ១​ ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ១​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ១​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​
 [​១៩៩​]​ ​សមាធិ​បរិក្ខារ​ ​(​ធម៌​ជា​បរិវារ​សមាធិ​)​ ​មាន៧យ៉ាងគឺ​ ​សម្មាទិដ្ឋិ១​ ​សម្មាសង្កប្បៈ១​ ​សម្មាវាចា១​ ​សម្មា​កម្មន្តៈ១​ ​សម្មាអាជីវៈ១​ ​សម្មា​វាយាមៈ១​ ​សម្មាសតិ១​។​
 [​២០០​]​ ​អសទ្ធម្ម​ ​(​ធម៌​របស់​អសប្បុរស​)​ ​មាន៧យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​ជឿ១​ ​មិន​ខ្មាសបាប១​ ​មិន​ខ្លាច​បាប១​ ​មានការ​ចេះដឹង​តិច១​ ​ខ្ជិលច្រអូស១​ ​ប្រហែស១​ ​អប្ប​ឥត​ប្រាជ្ញា១​។​
ថយ | ទំព័រទី ២១០ | បន្ទាប់