ពួក​ធម៌​ប្រាំបី​ ​តើ​ដូចម្តេច​។​ ​មិច្ឆ​ត្តៈ​ ​(​ភាវៈ​ដែល​ខុស​)​ ​មាន៨យ៉ាង​ ​គឺ​មិច្ឆាទិដ្ឋិ១​ ​មិច្ឆាសង្កប្បៈ១​ ​មិច្ឆាវាចា១​ ​មិច្ឆា​កម្មន្តៈ១​ ​មិច្ឆាអាជីវៈ១​ ​មិច្ឆា​វាយាមៈ១​ ​មិច្ឆាសតិ១​ ​មិច្ឆាសមាធិ១​។​
 [​២១២​]​ ​សម្មត្តៈ​ ​(​ភាវៈ​ដែល​ត្រូវ​)​ ​មាន៨យ៉ាង​ ​គឺ​សម្មាទិដ្ឋិ១​ ​សម្មាសង្កប្បៈ១​ ​សម្មាវាចា១​ ​សម្មា​កម្មន្តៈ១​ ​សម្មាអាជីវៈ១​ ​សម្មា​វាយាមៈ១​ ​សម្មាសតិ១​ ​សម្មាសមាធិ១​។​
 [​២១៣​]​ ​បុគ្គល​ទទួល​នូវ​ទក្ខិណាទាន​ ​មាន៨ពួក​ ​គឺ​លោកអ្នក​ដល់​នូវ​សោតៈ​ហើយ១​ ​ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល១​ ​ជាស​ក​ទា​គាមី១​ ​ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សកទាគាមិផល១​ ​ជា​អនាគាមី១​ ​ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនាគាមិផល១​ ​ជា​អរហន្ត១​ ​ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ភាវៈ​ជា​អរហន្ត១​។​
 [​២១៤​]​ ​កុសី​ត​វត្ថុ​ ​(​ហេតុ​របស់​បុគ្គល​ខ្ជិល​)​ ​មាន៨យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​ធ្វើការងារ​ ​ភិក្ខុ​នោះ​មានគំនិត​យ៉ាងនេះ​ថា​ ​ការងារ​ហ្នឹងឯង​ ​អាត្មាអញ​ ​នឹង​ត្រូវ​ធ្វើ​ ​តែថា​បើ​អាត្មាអញ​ ​ធ្វើការងារ​ទៅ​ហើយ​ ​កាយ​នឹង​លំបាក​ ​ណ្ហើយចុះ​ ​អាត្មាអញ​ដេក​សិន​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់