មាន​សំឡាញ់​ល្អ​ ​មាន​បុគ្គល​ស្និទ្ធស្នាល​ល្អ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​មាន​បុគ្គល​ស្និទ្ធ​ស្នា​ល្អ​ណា​ ​នេះ​ជា​ ​នាថ​ករណ​ធម៌​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ដែលគេ​ប្រដៅ​ងាយ​ ​ប្រកបដោយ​ពួក​ធម៌​ ​ជា​គ្រឿង​ធ្វើ​នូវ​ភាវៈ​ជា​អ្នក​ប្រដៅ​ងាយ​ ​ជា​អ្នក​អត់ធន់​ ​ទទួលយក​ពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ចំណែកខាង​ស្តាំ​(​១​)​ ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ដែលគេ​ប្រដៅ​ងាយ​ ​ប្រកបដោយ​ពួក​ធម៌​ ​ជា​គ្រឿង​ធ្វើ​នូវ​ភាវៈ​ជា​អ្នក​ប្រដៅ​ងាយ​ ​ជា​អ្នក​អត់ធន់​ ​ទទួលយក​ពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ចំណែកខាង​ស្តាំ​ណា​ ​នេះ​ជានា​ថ​ករណ​ធម៌១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​កិច្ច​អ្វី​ដែល​បុគ្គល​ត្រូវ​ធ្វើ​ ​ទោះបី​ធំ​ ​ឬ​តូច​ ​របស់​ពួក​សព្រហ្មចារី​ណា​ ​ភិក្ខុ​ជា​អ្នក​ឈ្លាស​ ​មិន​ខ្ជិលច្រអូស​ ​ក្នុង​កិច្ច​ទាំងនោះ​ ​ប្រកបដោយ​ការពិចារណា​ ​ជា​ឧបាយ​ក្នុង​កិច្ច​នោះ​ ​អាច​ធ្វើ​បាន​ ​អាច​ចាត់ចែង​បាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កិ​ច្ច​អ្វី​ៗ​ ​ដែល​បុគ្គល​ត្រូវ​ធ្វើ​ ​របស់​ពួក​សព្រហ្មចារី​ណា​ ​ភិក្ខុ​។​បេ​។​ ​អាច​ចាត់ចែង​បាន​ណា​ ​នេះ​ជា​ ​នាថ​ករណ​ធម៌​ ​១​។​
​(​១​)​ ​ស្តាំ​ជា​ប៉ែក​ខាង​ល្អ​ ​ឆ្វេង​ជា​ប៉ែក​ខាង​អាក្រក់​ ​អ្នក​ប្រព្រឹត្ត​ល្អ​ ​ហៅថា​ ​ប្រព្រឹត្ត​ខាងស្តាំ​ ​អ្នកប្រព្រឹត្តខុស​ ​ហៅថា​ ​ប្រព្រឹត្ត​ឆ្វេង​។​
ថយ | ទំព័រទី ២៤៤ | បន្ទាប់