សម្មា​វិមុត្តិ​ ​ជា​អសេក្ខ​ធម៌១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះឯង​ធម៌​ពួក១០​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ត្រាស់​សំដែង​ទុក​ស្រេចហើយ​ ​ពួក​យើង​ទាំងអស់គ្នា​ ​ត្រូវ​សង្គាយនា​ ​មិន​ត្រូវ​ទាស់ទែងគ្នា​ ​ក្នុង​ធម៌​ទាំងនោះ​ ​ព្រហ្មចរិយ​ធម៌​នេះ​ ​ដែល​នឹង​តាំងនៅ​មាំ​ ​ឋិតនៅ​អស់​កាលយូរ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​

​ចប់​ ​ពួក​ធម៌​ដប់​ៗ​ ​ដែល​រាប់​ចូលក្នុង​ការ​សង្គាយនា​។​


 [​២៣៤​]​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ក្រោក​ឡើង​ ​ត្រាស់​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​សារីបុត្ត​ ​ល្អ​ហើយ​ ​ល្អ​ហើយ​ ​ម្នាល​សារីបុត្ត​ ​អ្នក​បាន​សំដែង​សង្គីតិ​បរិយាយ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ជា​ការ​ប្រពៃ​ពេក​ណាស់​។​ ​លុះ​ព្រះ​សារីបុត្ត​ ​បាន​សំដែង​សូត្រ​នេះ​ចប់​។​ ​ព្រះ​សាស្តា​ ​ក៏បាន​ពេញព្រះហឫទ័យ​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​នឹង​ភាសិត​ ​របស់​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​។​

​​ចប់​ ​សង្គីតិ​សូត្រ​ ​ទី១០​។​

ថយ | ទំព័រទី ២៥៣ | បន្ទាប់