ដឹងបានដោយក្រ ធម៌មួយគួរឲ្យកើតឡើង ធម៌មួយគួរដឹងច្បាស់ ធម៌មួយគួរធ្វើឲ្យជាក់ច្បាស់។
[២៣៨] ធម៌មួយមានឧបការៈច្រើន តើដូចម្តេច។ សេចក្តីមិនប្រមាទ ក្នុងធម៌ទាំងឡាយជាកុសល។ នេះជាធម៌មួយ ដែលមានឧបការៈច្រើន។
[២៣៩] ធម៌មួយដែលគួរចំរើន តើដូចម្តេច។ កាយគតាសតិ ដែលប្រកបដោយសេចក្តីត្រេកអរ (សេចក្តីសុខ)។ នេះជាធម៌មួយ ដែលគួរចំរើន។
[២៤០] ធម៌មួយដែលគួរកំណត់ដឹង តើដូចម្តេច។ ផស្សៈ ដែលប្រកបដោយអាសវៈ ជាទីតាំងនៃឧបាទាន។ នេះជាធម៌មួយ ដែលគួរកំណត់ដឹង។
[២៤១] ធម៌មួយដែលគួរលះបង់ តើដូចម្តេច។ អស្មិមានៈ គឺសេចក្តីប្រកាន់ខ្លួន។ នេះជាធម៌មួយ ដែលគួរលះបង់។
[២៤២] ធម៌មួយដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេច។ អយោនិសោមនសិការៈ គឺការធ្វើទុកក្នុងចិត្ត ដោយមិនជាឧបាយនៃប្រាជ្ញា(១)។ នេះជាធម៌មួយ ដែលជាចំណែកនៃសេចក្តីវិនាស។

(១) បានដល់ការកំណត់ទុកក្នុងចិត្តខុសគន្លង ដូច កំណត់ក្នុងលក្ខណៈ ដែលមិនទៀង ថាទៀងវិញជាដើម។