ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ គឺព្រះតថាគត ត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ។
[២៤៨] ធម៌ពីរមានឧបការៈច្រើន ធម៌ពីរគួរចំរើន ធម៌ពីរគួរកំណត់ដឹង ធម៌ពីរគួរលះបង់ ធម៌ពីរជាចំណែកនៃសេចក្តីវិនាស ធម៌ពីរជាចំណែកវិសេស ធម៌ពីរត្រាស់ដឹងបានដោយក្រ ធម៌ពីរគួរឲ្យកើតឡើង ធម៌ពីរគួរដឹងច្បាស់ ធម៌ពីរគួរធ្វើឲ្យជាក់ច្បាស់។
[២៤៩] ធម៌ពីរមានឧបការៈច្រើន តើដូចម្តេចខ្លះ។ សតិ (សេចក្តីរលឹក)១ សម្បជញ្ញៈ (សេចក្តីដឹងខ្លួន)១។ ធម៌ទាំងពីរនេះ មានឧបការៈច្រើន។
[២៥០] ធម៌ពីរដែលគួរចំរើន តើដូចម្តេចខ្លះ។ សមថៈ១ វិបស្សនា១។ ធម៌ទាំងពីរនេះ គួរចំរើន។
[២៥១] ធម៌ពីរដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ។ នាម១ រូប១។ ធម៌ទាំងពីរនេះ គួរកំណត់ដឹង។