[២៥៧] ធម៌ពីរដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ។ ធាតុពីរយ៉ាង ធាតុដែលមានបច្ច័យតាក់តែង(១) ១ ធាតុដែលគ្មានបច្ច័យតាក់តែង(២) ១។ ធម៌ទាំងពីរនេះ គួរដឹងច្បាស់។
[២៥៨] ធម៌ពីរ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ វិជ្ជា សេចក្តីដឹង១ វិមុត្តិ សេចក្តីរួចផុតស្រឡះចាកកិលេស១។ ធម៌ទាំងពីរនេះ គួរធ្វើឲ្យជាក់ច្បាស់។ ធម៌ទាំង២០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃ ដែលព្រះតថាគត ត្រាស់ដឹងដោយប្រពៃហើយ ដោយប្រការដូច្នេះ។
[២៥៩] ធម៌បីមានឧបការៈច្រើន ធម៌បីគួរចំរើន ធម៌បីគួរកំណត់ដឹង ធម៌បីគួរលះបង់ ធម៌បីជាចំណែកនៃសេចក្តីវិនាស ធម៌បីជាចំណែកវិសេស ធម៌បីត្រាស់ដឹងបានដោយក្រ ធម៌បីគួរឲ្យកើតឡើង ធម៌បីគួរឲ្យដឹងច្បាស់ ធម៌បីគួរធ្វើឲ្យជាក់ច្បាស់។
[២៦០] ធម៌បីមានឧបការៈច្រើន តើដូចម្តេចខ្លះ។ ការសេពគប់នឹងសប្បុរស១ ការស្តាប់ធម៌របស់សប្បុរស១ សេចក្តីប្រតិបត្តិធម៌ សមគួរដល់ធម៌១។ធម៌ទាំងបីនេះ មានឧបការៈច្រើន។

(១) បានដល់ខន្ធ៥។ (២) បានដល់ព្រះនិព្វាន។