នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​នូវ​រាជវាហនៈ​ ​ដ៏​សមគួរ​ដល់​ស្តេច​ ​និង​វាហនៈ​ជា​អង្គ​នៃ​រាជសេនា​ ​និង​គ្រឿង​រាជូបភោគ​ ​ដ៏​សមគួរ​ដល់​ស្តេច​ ​ដោយ​ឆាប់រហ័ស​ ​កាលបើ​ព្រះ​តថាគត​នៅ​សោយរាជ្យ​ ​នឹង​បាន​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​នូវ​បច្ច័យ​ ​ដ៏​សមគួរ​ដល់​សមណៈ​ ​និង​បរិស័ទ​ ​ដែល​ជា​អង្គ​របស់​សមណៈ​ ​និង​គ្រឿង​សម​ណូប​ភោគ​ ​ដ៏​សមគួរ​ដល់​សមណៈ​ ​ដោយ​ឆាប់រហ័ស​ ​កាលបើ​ព្រះ​តថាគត​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ត្រាស់​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
​[​១៦​]​ ​ព្រះ​តថាគត​ ​តែង​ប្រាថ្នា​ដូច្នេះ​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ជន​ទាំងឡាយ​នេះ​ ​នឹង​ចេះដឹង​នូវ​សិល្បសាស្ត្រ​ ​វិជ្ជា​ ​ចរណៈ​ ​និង​ការងារ​ទាំងឡាយ​ ​បាន​ដោយ​ឆាប់រហ័ស​ ​ឯ​សិល្បសាស្ត្រ​ណា​ ​មិន​បៀតបៀន​ ​ដល់​អ្នកណាមួយ​ ​ព្រះ​តថាគត​បង្រៀន​នូវ​សិល្បសាស្ត្រ​នោះ​ ​យ៉ាង​ឆាប់រហ័ស​ ​មិន​ឲ្យ​លំបាក​អស់​កាលយូរ​ឡើយ​។​ ​ព្រោះ​ព្រះ​តថាគត​ ​បាន​ធ្វើកុសល​កម្ម​នោះ​ ​ដែល​ជា​កម្ម​ញុំាង​សុខ​ឲ្យ​ចំរើន​ ​ទើបបាន​នូវ​
ថយ | ទំព័រទី ២៦ | បន្ទាប់