[២៧១] ធម៌៤មានឧបការៈច្រើន តើដូចម្តេចខ្លះ។ ចក្កធម៌(១) ៤យ៉ាងគឺ ការនៅក្នុងប្រទេសដ៏សមគួរ១ ការសេពគប់សប្បុរស១ ការតាំងខ្លួនទុកប្រពៃ១ ភាពជាអ្នកបានធ្វើបុណ្យទុកក្នុងកាលមុន១។ ធម៌ទាំង៤នេះ មានឧបការៈច្រើន។
[២៧២] ធម៌៤ដែលគួរចំរើន តើដូចម្តេចខ្លះ។ សតិប្បដ្ឋាន៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានប្រាជ្ញាស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក១។ ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ ជាអ្នកពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានប្រាជ្ញាស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក១។ ធម៌ទាំង៤នេះ គួរចំរើន។

(១) ធម្មជាត ជាគ្រឿងវិលទៅ ហៅថា ចក្កៈ (កង់) មាន៥យ៉ាងគឺ ទារុចក្កៈ (កង់ឈើ)១ រតនចក្កៈ (កង់កែវ)១ ធម្មចក្កៈ (កង់គឺធម៌)១ ឥរិយាបថចក្កៈ (កង់គឺឥរិយាបថ)១ សម្បត្តិចក្កៈ (កង់គឺសម្បត្តិ)១ ក្នុងទីនេះ សំដៅយក សម្បត្តិចក្កៈ តែម្យ៉ាង។