ជា​ធម៌​ពិត​ ​ធម៌​មែន​ ​ជា​ធម៌​ទៀងទាត់​ ​មិន​ប្រែប្រួល​ជា​យ៉ាង​ដទៃ​ឡើយ​ ​ដែល​ព្រះ​តថាគត​ ​ត្រាស់​ដឹង​ហើយដោយ​ប្រពៃ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​២៨១​]​ ​ធម៌៥មាន​ឧបការៈ​ច្រើន​ ​ធម៌៥គួរ​ចំរើន​ ​ធម៌៥គួរ​កំណត់​ដឹង​ ​ធម៌៥គួរ​លះបង់​ ​ធម៌៥ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​ធម៌៥ជា​ចំណែក​វិសេស​ ​ធម៌៥ត្រាស់​ដឹង​បាន​ដោយ​ក្រ​ ​ធម៌៥គួរឲ្យ​កើតឡើង​ ​ធម៌៥គួរ​ដឹង​ច្បាស់​ ​ធម៌៥គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​
 [​២៨២​]​ ​ធម៌៥មាន​ឧបការៈ​ច្រើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​អង្គ​ដែល​ជាទី​តាំង​នៃ​សេចក្តី​ព្យាយាម៥ប្រការ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​រមែង​ជឿ​សេចក្តី​ត្រាស់​ដឹង​របស់​ព្រះ​តថាគត​ ​ព្រះមានព្រះភាគ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រង់​យ៉ាង​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​គឺ​សេចក្តី​ចេះដឹង​ ​និង​ក្រិត្យ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត​ ​ព្រះអង្គ​មានដំណើរ​ទៅកាន់​ព្រះនិព្វាន​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ជា​សារថី​ ​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ជា​គ្រូ​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ដូច្នេះ​ ​ជា​អ្នក​មិន​មាន​អាពាធ​ ​
ថយ | ទំព័រទី ២៦៦ | បន្ទាប់