គ្រឿង​ដុត​កំ​ដៅ​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ប្រកប​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ប្រព្រឹត្ត​មិន​ដាច់​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​តាំង​ទុក​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ប្រកប​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ប្រព្រឹត្ត​មិន​ដាច់​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​តាំង​ទុក​ ​នេះ​ជា​ ​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត​ទី១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ប្រការ​មួយទៀត​ ​ភិក្ខុ​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចុះចិត្តស៊ប់​ ​មិន​ជ្រះថ្លា​ក្នុង​ព្រះធម៌​។​បេ​។​ ​សង្ស័យ​ក្នុង​ព្រះសង្ឃ​។​បេ​។​ ​សង្ស័យ​ក្នុង​សិក្ខា​។​បេ​។​ ​ជា​អ្នក​ខឹង​អាក់អន់​ចិត្ត​ ​មានចិត្ត​ចងគំនុំ​ ​មានចិត្ត​រឹងត្អឹង​ ​ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ជា​អ្នក​ខឹង​អាក់អន់​ចិត្ត​ ​មានចិត្ត​ចងគំនុំ​ ​មានចិត្ត​រឹងត្អឹង​ ​ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ប្រកប​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ប្រព្រឹត្ត​មិន​ដាច់​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​តាំង​ទុក​
ថយ | ទំព័រទី ២៦៩ | បន្ទាប់