លុះ​លោក​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​ដំ​កល់​នៅនឹង​ ​នេះ​ជា​វិ​មុត្តាយតនៈ​ទី៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​គ្រូ​ ​ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ​ ​គួរ​ជាទី​គោរព​ ​មិនបាន​សំដែងធម៌​ដល់​ភិក្ខុ​ផង​ ​មិនបាន​សំដែងធម៌​ ​ដល់​ជន​ទាំងឡាយ​ដទៃ​ផង​ ​ដោយ​ពិស្តារ​ ​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​ ​មិន​សូត្រធម៌​ដោយ​ពិស្តារ​ ​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​ផង​ ​ទាំង​មិនបាន​ត្រិះ​រិះ​រឿយ​ៗ​ ​មិន​ពិ​ចារ​ណា​រឿយ​ៗ​ ​មិន​ពិ​និ​ត្យ​រឿយ​ៗ​ ​ក្នុងចិត្ត​ ​នូវ​ធម៌​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​ ​តែ​លោក​បាន​រៀន​សមាធិ​និមិត្ត​ណាមួយ​ដោយ​ល្អ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ល្អ​ ​ចេះចាំ​ដោយ​ល្អ​ ​ត្រាស់​ដឹង​ដោយ​ល្អ​ ​ដោយ​ប្រាជ្ញា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សមាធិ​និមិត្ត​ណាមួយ​ ​ដែល​ភិក្ខុ​រៀន​ដោយ​ល្អ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ល្អ​ ​ចេះចាំ​ដោយ​ល្អ​ ​ត្រាស់​ដឹង​ដោយ​ល្អ​ ​ដោយ​ប្រាជ្ញា​ភិក្ខុ​ ​យ៉ាង​ណាៗ​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​បានដឹង​ច្បាស់​នូវ​អត្ថ​ផង​ ​ដឹង​ច្បាស់​នូវ​ធម៌​ផង​ ​ក្នុង​ធម៌​នោះ​យ៉ា​ងនោះៗ​ ​កាល​លោក​បានដឹង​ច្បាស់​នូវ​អត្ថ​ ​ដឹង​ច្បាស់​នូវ​ធម៌​ហើយ​ ​សេចក្តី​ត្រេកអរ​ទន់​ ​ក៏​កើតឡើង​ ​កាល​លោក​មាន​សេចក្តី​ត្រេកអរ​ទន់​កើតឡើង​ហើយ
ថយ | ទំព័រទី ២៧៨ | បន្ទាប់