បុគ្គល​ដែល​កន្លង​នូវ​រូបសញ្ញា​ ​ដល់​នូវ​សេចក្តី​វិនាស​នៃ​បដិឃ​សញ្ញា​ ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ដូច្នេះ​ ​នេះ​ជា​វិមោក្ខ​ទី៤​។​ ​បុគ្គល​ដែល​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ដូច្នេះ​ ​នេះ​ជា​វិមោក្ខ​ទី៥​។​ ​បុគ្គល​ដែល​កន្លង​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អ្វី​តិចតួច​មិន​មាន​ដូច្នេះ​ ​នេះ​ជា​ ​វិមោក្ខ​ទី៦​។​ ​បុគ្គល​ដែល​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​នេះ​ជា​ ​វិមោក្ខ​ទី៧​។​ ​បុគ្គល​ដែល​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​នូវ​សញ្ញា​វេទយិត​និរោធ​ ​(​សេចក្តី​រលត់​នៃ​សញ្ញា​ ​និង​វេទនា​)​ ​នេះ​ជា​ ​វិមោក្ខ​ទី៨​។​ ​ធម៌​ទាំង៨នេះ​ ​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ធម៌​ទាំង៨០នេះ​ ​ជា​ធម៌​ពិត​ ​ធម៌​មែន​ ​ធម៌​ទៀងទាត់​ ​មិន​ប្រែប្រួល​ជា​យ៉ាង​ដទៃ​ឡើយ​ ​ដែល​ព្រះ​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយដោយ​ប្រពៃ​ ​ដោយ​ប្រការ​ដូច្នេះ​។
ថយ | ទំព័រទី ៣២៨ | បន្ទាប់