មានលំអបទកណ្តាល មានលំអបទចុង ប្រកាសនូវព្រហ្មចារ្យ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នេះ ភិក្ខុនោះឯង ក៏បានស្តាប់ច្រើន បានចាំទុក ចាំរត់មាត់ ចាំជាប់ក្នុងចិត្ត ចាក់ធ្លុះល្អដោយទិដ្ឋិ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាពហុស្សូត។បេ។ ចាក់ធ្លុះល្អដោយទិដ្ឋិ នេះឯងជា នាថករណធម៌ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានបុគ្គលស្និទ្ធស្នាលល្អ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ មានបុគ្គលស្និទ្ធស្នាលល្អ នេះឯងជា នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយធម៌ ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយធម៌ ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអំណត់