បាន​ពិចារណា​ ​នូវ​ការសង្គ្រោះ​មហាជន​ ​តែង​ស្គាល់​ស្មើ​(​១​)​ ​គឺ​ស្គាល់​ថា​ ​អ្នកនេះ​ ​ស្មើនឹង​អ្នកនោះ​ ​ស្គាល់​ដោយខ្លួនឯង​(​២​)​ ​ស្គាល់​បុរស​(​៣​)​ ​ស្គាល់​គុណវិសេស​របស់​បុរស​ថា​ ​បុរស​នេះ​គួរ​ទទួល​នូវ​ទាន​ ​និង​គ្រឿង​សក្ការៈ​នេះ​ ​បុរស​នេះ​ ​គួរ​ទទួល​នូវ​ទាន​ ​និង​គ្រឿង​សក្ការៈ​នេះ​ ​(​លុះ​ស្គាល់​ដូច្នោះ​ហើយ​)​ ​ក៏បាន​ធ្វើ​នូវ​ប្រយោជន៍​ប្លែក​ៗ​គ្នា​ ​តម្រូវ​ទៅតាម​គុណវិសេស​ ​របស់​បុរស​ជាន់​នោះ​ៗ​។​ ​ព្រះ​តថាគត​នោះ​ ​ព្រោះ​បាន​ធ្វើកុសល​កម្ម​នោះ​។​បេ​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​ ​មហាបុរិសលក្ខណៈ​ ​ទាំងពីរ​នេះ​ ​គឺជា​អ្នកមាន​បរិមណ្ឌល​ ​(​នៃ​កាយ​)​ ​ដូចជា​បរិមណ្ឌល​នៃ​ដើម​ជ្រៃ១​ ​កាលបើ​ឈរ​ ​មិនបាច់​ឱន​ខ្លួន​ចុះ​ ​អាច​ស្ទាប​ពាល់​ជង្គង់​ ​ដោយដៃ​ទាំងពីរ​បាន១​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​ទាំងពីរ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​បេ​។​ ​កាលបើ​បាន​ជា​ស្តេច​ហើយ​ ​តើ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នក​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​គ្រឿង​
​(​១​)​ ​ពាក្យ​ថា​ ​ស្គាល់​ស្មើ​នោះ​ ​គឺ​ស្គាល់​ថា​ ​ជន​នេះ​មានគុណ​ស្មើនឹង​ជន​នោះ​ ​ហើយ​ស្រុះស្រួល​ទទួល​បុរស​នោះ​ ​តាមវិធី​ដែល​ត្រូវ​ទទួល​។​ ​ដីកា​។​ ​(​២​)​ ​ពាក្យ​ថា​ ​ស្គាល់​ដោយខ្លួនឯង​ ​គឺ​ស្គាល់​ដោយ​មិន​ចាំបាច់​អ្នកឯទៀត​មក​ពន្យល់​ឡើយ​។​ ​(​៣​)​ ​ពាក្យ​ថា​ ​ស្គាល់​បុរស​នោះ​ ​គឺ​ស្គាល់​ពិតប្រាកដ​ថា​ ​បុរស​នេះ​ជាន់ខ្ពស់​ ​បុរស​នេះ​ជាន់​កណ្តាល​ ​បុរស​នេះ​ជាន់​ទាប​។​ ​ដីកា។​
ថយ | ទំព័រទី ៣៧ | បន្ទាប់