មាន​ចំណែក​កន្លះ​កាយ​ខាងលើ​ ​ស្រដៀងគ្នា​នឹង​ចំណែក​កន្លះ​កាយ​ ​នៃ​រាជសីហ៍​ ​មាន​ទ្រង់ទ្រាយ​ល្អ១​ ​មានក​មូលក្លំ១​ ​មាន​ខ្នង​ពេញ​ស្មើ​ ​ឥតមាន​ផត​ខូង​ ​ត្រង់​កណ្តាល១​ ​ព្រោះ​កម្ម​ដែល​តថាគត​បាន​សន្សំ​ ​កសាង​ពី​ជាតិមុន​មក​ ​ទើប​មិនបាន​សាបសូន្យ​ ​បុព្វនិមិត្ត​របស់​ព្រះ​តថាគត​នោះ​ ​មិនបាន​សាបសូន្យ​ឡើយ​។​ ​បើ​ព្រះ​តថាគត​នៅជា​គ្រហស្ថ​ ​តែង​ចំរើន​ដោយ​ធញ្ញា​ហារ​ ​ទ្រព្យ​ ​កូន​ ​ប្រពន្ធ​ ​(​សត្វ​ជើង២​)​ ​និង​សត្វ​ជើង៤​ ​(​បើ​)​ ​ព្រះ​តថាគត​ ​ឥតមាន​កង្វល់​ ​ចេញទៅ​បួស​ ​ក៏បាន​សម្រេច​សម្ពោធិញ្ញាណ​ ​រក​គុណជាត​ឯទៀត​ ​ឲ្យ​ក្រៃលែង​ជាង​គ្មាន​ ​ជា​ធម៌​មិនបាន​សាបសូន្យ​។​

 ​[​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលពីមុន​ ​ជា​អ្នក​មិន​បៀតបៀន​សត្វ​ទាំងឡាយ​ ​ដោយដៃ​ ​ឬ​ដុំដី​ ​ឬ​ក៏​ដម្បង​ ​គ្រឿងសស្ត្រាវុធ​ឡើយ​។​ ​ព្រះ​តថាគត​នោះ​ ​ព្រោះ​បាន​ធ្វើ​ ​សន្សំ​នូវ​កុសលកម្ម​នោះ​។​បេ​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់