គឺ​ទិសខាងកើត​ ​ខាងត្បូង​ ​ខាងលិច​ ​ខាងជើង​ ​ខាងក្រោម​ ​និង​ទិស​ខាងលើ​ ​លុះ​ទ្រង់​ឃើញ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​សួរ​សិង្គាល​ក​គហបតិ​បុត្ត​ ​ដូច្នេះ​ថា​ ​នែ​គហបតិ​បុត្ត​ ​ហេតុអ្វី​ ​ទើប​អ្នក​ក្រោក​អំពី​ព្រឹក​ ​មាន​សំពត់​ស្លៀកដណ្តប់​ទទឹក​ ​និង​សក់​ទទឹក​ ​ចេញពី​ក្រុង​រាជគ្រឹះ​ ​ផ្គង​អញ្ជលី​ថ្វាយបង្គំ​ទិស​ទាំងឡាយ​ច្រើន​ ​គឺ​ទិសខាងកើត​ ​។​បេ​។​ ​ទិស​ខាងលើ​ ​។​ ​សិង្គាល​ក​គហបតិ​បុត្ត​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បិតា​របស់ខ្ញុំ​ជិតនឹង​ធ្វើ​មរណភាព​ ​បាន​ផ្តាំ​នឹង​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ហៃ​បា​ ​អ្នក​ត្រូវតែ​ថ្វាយបង្គំ​ទិស​ទាំងឡាយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​ធ្វើសក្ការៈ​គោរព​ ​រាប់អាន​ ​បូជា​ ​នូវ​ពាក្យ​របស់​បិតា​ ​បាន​ជា​ក្រោក​ឡើង​អំពី​ព្រឹក​ ​មាន​សំពត់​ស្លៀកដណ្តប់​ទទឹក​ ​និង​សក់​ទទឹក​ ​ចេញពី​ក្រុង​រាជគ្រឹះ​ ​ផ្គង​អញ្ជលី​ ​ថ្វាយបង្គំ​ទិស​ទាំងឡាយ​ដ៏​ច្រើន​ ​គឺ​ទិសខាងកើត​។​បេ​។​ ​ទិស​ខាងលើ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​គហបតិ​បុត្ត​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ ​គេ​មិន​ត្រូវ​ថ្វាយបង្គំ​ទិស​ទាំង៦យ៉ាង​ ​ដូច្នេះ​ទេ​។​ ​សិង្គាល​ក​គហបតិ​បុត្ត​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំណែក​ក្នុង​អរិយវិន័យ​ ​គេ​គប្បី​ថ្វាយបង្គំ​ទិស​ទាំង៦​ ​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ ​គេ​គប្បី​ថ្វាយបង្គំ​ ​ចំពោះ​ទិស​ទាំង៦យ៉ាងណា​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ដល់​ខ្ញុំ​ព្រះអង្គ​ដូច្នោះ​ចុះ​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់