[​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលពីមុន​ ​ជា​អ្នក​បាន​សមាទាន​មាំមួន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​គឺជា​អ្នក​សមាទាន​ជាប់​មិន​ដាច់​ ​ក្នុង​កាយសុចរិត​ ​វចីសុចរិត​ ​មនោសុចរិត​ ​កា​រប​រិចា​គ​ទាន​ ​ការ​សមាទានសីល​ ​ការ​រក្សា​ឧបោសថ​ ​វត្ត​ដែល​ត្រូវ​ធ្វើ​ ​ចំពោះ​មាតា​ ​វត្ត​ដែល​ត្រូវ​ធ្វើ​ចំពោះ​បិតា​ ​វត្ត​ដែល​ត្រូវ​ធ្វើ​ ​ចំពោះ​សមណៈ​ ​វត្ត​ដែល​ត្រូវ​ធ្វើ​ ​ចំពោះ​ព្រាហ្មណ៍​ ​វត្ត​ដែល​ត្រូវ​ធ្វើ​ចំពោះ​ជន​ ​ដែល​ជា​ច្បង​ក្នុង​ត្រកូល​ ​និង​ក្នុង​ពួក​ធម៌​ជាកុសល​ ​ដ៏​ក្រៃលែង​ឯ​ទៀ​តៗ​។​ ​ព្រះ​តថាគត​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏បាន​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​ព្រោះហេតុតែ​កុសលកម្ម​ ​ដែល​មហាបុរស​ ​បាន​ធ្វើ​សន្សំ​ ​បណ្តុះ​ ​ឲ្យ​ធំ​ទូលាយ​ហើយ​នោះ​។​ ​ព្រះ​តថាគត​នោះ​ ​តែង​គ្រប​សង្កត់​ពួក​ទេវតា​ឯទៀត​ ​ក្នុង​ឋានសួគ៌​នោះ​ ​ដោយហេតុ១០ប្រការ​ ​គឺ​អាយុ​ទិព្វ១​ ​សម្បុរ​ទិព្វ១​ ​សុខ​ទិព្វ១​ ​យស​ទិព្វ១​ ​ភាពជា​ធំ​ដ៏​ជា​ទិព្វ១​ ​រូប​ទិព្វ១​ ​សំឡេង​ទិព្វ១​ ​ក្លិន​ទិព្វ១​ ​រស​ទិព្វ១​ ​សម្ផ័​ស្ស​ទិព្វ១​។​ ​លុះ​ព្រះ​តថាគត​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​មហាបុរិសលក្ខណៈ​នេះ​។​
ថយ | ទំព័រទី ៧ | បន្ទាប់