ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ជា​កម្ម​ក្កិ​លេស​ ​១​ ​ការ​និយាយ​ពាក្យ​កុហក​ ​ជា​កម្ម​ក្កិ​លេស​ ​១​ ​កម្ម​ក្កិ​លេស​ ​៤​ ​ប្រការ​នេះ​ ​ដែល​អរិយសាវ័ក​នោះ​ ​បាន​លះបង់​ហើយ​។​ ​ព្រះមានព្រះភាគ​ ​បាន​សំដែង​ពាក្យ​នេះ​ហើយ​ ​ព្រះ​សុគត​ជា​សាស្តា​ ​លុះ​ទ្រង់​សំដែង​ពាក្យ​នេះ​ហើយ​ ​ទើប​សំដែង​គាថា​ព័ន្ធ​នេះ​ ​តទៅទៀត​ថា​ ​
​[​៤៦​]​ ​ការ​សម្លាប់សត្វ​ ​១​ ​លួច​ទ្រព្យ​គេ​ ​១​ ​និយាយ​កុហក​ ​១​ ​សេព​ភរិយា​បុគ្គល​ដទៃ​ ​១​ ​ហៅថា​ ​(​ ​កម្ម​ក្កិ​លេស​ ​)​ ​បណ្ឌិត​ទាំងឡាយ​ ​មិន​សរសើរ​ឡើយ​។​

 [​៤៧​]​ ​អរិយសាវ័ក​មិន​ធ្វើ​នូវ​បាបកម្ម​ ​ព្រោះ​ហេតុ៤យ៉ាង​ ​ដូចម្តេច​ខ្លះ​ ​បុថុជ្ជន​ ​លុះ​អគតិ​ព្រោះ​ស្រឡាញ់​ ​ក៏​ធ្វើបាប​កម្ម​ ​លុះ​អគតិ​ព្រោះ​ស្អប់​ ​ក៏​ធ្វើបាប​កម្ម​ ​លុះ​អគតិ​ព្រោះ​ល្ងង់​ ​ក៏​ធ្វើបាប​កម្ម​ ​លុះ​អគតិ​ព្រោះ​ខ្លាច​ ​ក៏​ធ្វើបាប​កម្ម​។​ ​ម្នាល​គហបតិ​បុត្ត​ ​អរិយសាវ័ក​ ​មិន​លុះ​អគតិ​ព្រោះ​ស្រឡាញ់​ ​មិន​លុះ​អគតិ​ព្រោះ​ស្អប់​ ​មិន​លុះ​អគតិ​ព្រោះ​ល្ងង់​ ​
ថយ | ទំព័រទី ៧០ | បន្ទាប់