[​៦៥​]​ ​ម្នាល​គហបតិ​បុត្រ​ ​មិត្ត​រួមសុខទុក្ខ​ ​ជា​មិត្ត​មាន​សន្តាន​ល្អ​ ​អ្នក​ត្រូវ​ដឹង​ដោយស្ថាន៤យ៉ាងគឺ​ ​ប្រាប់​នូវ​អាថ៌កំបាំង​របស់​ខ្លួន​ដល់​មិត្ត១​ ​ជួយ​បិទបាំង​នូវ​អាថ៌កំបាំង​របស់​មិត្ត១​ ​មិន​បោះបង់​គ្នា​ ​ក្នុង​គ្រា​មាន​វិបត្តិ១​ ​សូម្បី​ជីវិត​ ​ក៏​ហ៊ាន​លះបង់​ ​ដើម្បី​ប្រយោជន៍​ដល់​មិត្ត​ ​(​ស៊ូ​ប្តូរជីវិត​)​១​។​ ​ម្នាល​គហបតិ​បុត្ត​ ​មិត្ត​រួមសុខទុក្ខ​ ​ជា​មិត្ត​មាន​សន្តាន​ល្អ​ ​អ្នក​ត្រូវ​ដឹង​ដោយស្ថាន៤យ៉ាងនេះ​ឯង​។​
 [​៦៦​]​ ​ម្នាល​គហបតិ​បុត្រ​ ​មិត្ត​ប្រាប់​ប្រយោជន៍​ ​ជា​មិត្ត​មាន​សន្តាន​ល្អ​ ​អ្នក​ត្រូវ​ដឹង​ដោយស្ថាន៤យ៉ាងគឺ​ ​ហាម​មិត្ត​ឲ្យ​ឃ្លាតចាក​អំពើអាក្រក់១​ ​ដឹកនាំ​ឲ្យ​មិត្ត​តំ​កល់​នៅតែ​ក្នុង​អំពើល្អ១​ ​ឲ្យបាន​ឮ​ពាក្យ​ដែល​មិនធ្លាប់​បានឮ១​ ​ប្រាប់ផ្លូវ​ឋាន​សួ​ក៌១​។​ ​ម្នាល​គហបតិ​បុត្ត​ ​មិត្ត​ប្រាប់​ប្រយោជន៍​ ​ជា​មិត្ត​មាន​សន្តាន​ល្អ​ ​អ្នក​ត្រូវ​ដឹង​ដោយស្ថាន៤យ៉ាងនេះ​ឯង​។​
 [​៦៧​]​ ​ម្នាល​គហបតិ​បុត្រ​ ​មិត្ត​មាន​សេចក្តី​ឈឺឆ្អាល​ ​ជា​មិត្ត​មាន​សន្តាន​ល្អ​ ​អ្នក​ត្រូវ​ដឹង​ដោយស្ថាន៤យ៉ាងគឺ​ ​ជួយ​ព្រួយចិត្ត​ ​ពីព្រោះ​មិត្ត​បាន​សេចក្តី​វិនាស១​ ​ជួយ​ត្រេកអរ​ ​ព្រោះ​មិត្ត​បាន​សេចក្តី​ចម្រើន១​ ​ទទឹងទាស់​នឹង​មនុស្ស​ ​ដែល​ពោលទោស​មិត្ត១​ ​សរសើរ​តែ​មនុស្ស​ ​ដែល​ពណ៌នា​គុណ​មិត្ត១​។​ ​ម្នាល​គហបតិ​បុត្ត​ ​មិត្ត​មាន​សេចក្តី​ឈឺឆ្អាល​ ​ជា​មិត្ត​មាន​
ថយ | ទំព័រទី ៨២ | បន្ទាប់